ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ថា ​ចិន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​​ ដោយ​ធ្វើ​សកម្មភាព​កងទ័ព​នៅ​តាម​ព្រំដែន​


រូបឯកសារ៖ កងទាហានល្បាតព្រំដែនឥណ្ឌា និងបង់ក្លាដេស។

រដ្ឋ​មន្ត្រី​ការពារជាតិ​របស់​ប្រទេស​ឥណ្ឌា​បាន​ចោទ​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារថា​ ចិន​បាន​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​ព្រំដែនដែល​បាន​សម្រេច​ក្នុង​ពេល​កន្លង​មក​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ពង្រីក​ការ​ដាក់​ពង្រាយ​កងទ័ព​ត្រង់ព្រំដែន​ភ្នំ​ដែល​មាន​ជម្លោះ​ក្នុងតំបន់ Ladakh ដែលនៅ​ទី​នោះ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរបាន​ប្រឈម​មុខ​ដាក់​គ្នាអស់​រយៈពេល​ជា​ច្រើន​ខែ។​

លោក Rajnath Singh បាន​ប្រាប់​សភា​ថា​ ឥណ្ឌា​បាន​ជូនដំណឹង​ទៅ​ភាគីចិន​ តាម​រយៈកំណត់​ទូត​ថា ប្រទេស​ចិន​បាន​«ព្យាយាម​ដោយឯកតោភាគីក្នុង​ការផ្លាស់​ប្តូរ​នូវ​ស្ថានភាព​ជាក់​ស្តែង​ពីមុន​ក្នុង​តំបន់​ព្រំដែន​ ហើយ​បាន​រំលោភ​លើកិច្ច​ព្រមព្រៀង​ទ្វេភាគី»។​

ប្រទេស​ឥណ្ឌា​និង​ចិន​បានប្រឈមមុខ​ដាក់​គ្នា​ក្នុងភាព​តាន​តឹង​ដោយ​សារ​ជម្លោះ​ព្រំ​ដែន​ក្នុង​តំបន់ Ladakh​ ដែល​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ប៉ះ​ទង្គិច​គ្នា​ និង​ធ្វើ​ឲ្យ​ទាហាន​ឥណ្ឌា​ចំនួន​២០​នាក់​បាន​ស្លាប់ និង​ទាហាន​ចិន​ដែល​គេ​មិន​ដឹង​ចំនួន​បាន​ស្លាប់។

នេះ​ជា​ការ​ប៉ះទង្គិច​ហិង្សា​រវាងកងទ័ព​នៃ​មហាប្រទេស​អាស៊ី​ទាំង​ពីរដែល​មិន​ធ្លាប់កើត​មាន​អស់​រយៈពេល​រាប់​ទសវត្ស​រ៍មក​ហើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG