បទសម្ភាសន៍៖ អ្នកជំនាញជំរុញពលរដ្ឋឲ្យគាំទ្រអត្ថិភាពនៃប្រព័ន្ធផ្សព្វផ្សាយសាធារណៈនៅកម្ពុជា
អ្នកជំនាញខាងសារព័ត៌មានឯករាជ្យនៅកម្ពុជា លើកឡើងថា ពលរដ្ឋគួរនាំគ្នាគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបន្ថែមទៀត នៅក្នុងកិច្ចប្រឹងប្រែងដើម្បីឲ្យមានប្រព័ន្ធផ្សព្វផ្សាយសាធារណៈមួយដែលបម្រើប្រយោជន៍សាធារណជននៅកម្ពុជាដូចនៅប្រទេសជិតខាងមួយចំនួននិងនៅតាមបណ្តាប្រទេសប្រជាធិបតេយ្យជាច្រើនទៀតនៅលើពិភពលោក។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះ នៅក្នុងបទសម្ភាសន៍នៃកម្មវិធី «វិជ្ជាជីវៈសារព័ត៌មានសំខាន់» កាលពីថ្ងៃចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ ២០២២៕