ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ​តួនាទី​សារមន្ទីរ​មីន​កម្ពុជា​ក្នុងការ​រក្សា​ប្រវត្តិសាស្ត្រ និង​ជួយ​សហគមន៍​ក្នុង​តំបន់


កាល​សំណល់​គ្រាប់​បែក​ដែល​ដាក់​តាំង​នៅ​ពី​មុខ​សារមន្ទី​មីន​កម្ពុជា​ សិ្ថត​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី៩ ខែមករា​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី​/VOA)
កាល​សំណល់​គ្រាប់​បែក​ដែល​ដាក់​តាំង​នៅ​ពី​មុខ​សារមន្ទី​មីន​កម្ពុជា​ សិ្ថត​ក្នុង​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី៩ ខែមករា​ ឆ្នាំ២០១៦។​ (ហ៊ុល រស្មី​/VOA)

លោក ហ៊ាញ​ សុគន្ធា​ ប្រធាន​ប្រតិបត្តិ​នៃ​សារមន្ទីរ​មីន​កម្ពុជា ថា​​ចំណូល​បាន​មក​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ ត្រូវបាន​យក​ទៅ​ប្រើប្រាស់ដើម្បី​​ជួយកុមារ​ យុវជន​ និង​​សហគមន៍​ក្រីក្រ​ក្នុង​តំបន់។

កំណត់​និពន្ធ៖ អ្នក​គ្រប់​គ្រង​ប្រតិបត្តិ​នៃ​សារមន្ទីរមីន​កម្ពុជា​ (The Cambodian Landmine Museum)​ បាន​ថ្លែង​ប្រាប់​ពី​ភាព​ខុសគ្នា​នៃ​ការផ្លាស់​ប្តូរ​ទីតាំង​របស់​សារមន្ទីរ​នេះ​ពី​ក្រុង​សៀមរាប ទៅ​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប និង​ការ​ប្រើប្រាស់​ចំណូល​បាន​មកពី​អ្នក​ទស្សនា​អន្តរជាតិ​សម្រាប់​ជួយ​អភិវឌ្ឍទីជនបទ។ លោក ​ហ៊ុល រស្មី​ នៃ VOA បាន​ចុះ​ទៅ​ខេត្ត​សៀម​រាប​ ដើម្បី​ជួប​សម្ភាស​ជាមួយ​លោក ហ៊ាញ​ សុគន្ធា​ ប្រធាន​ប្រតិបត្តិ​នៃ​សារមន្ទីរ​មីន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៩​ ខែមករា​ ឆ្នាំ២០១៦​ អំពី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​សារមន្ទីរ ដែល​សង់​នៅ​លើ​ផ្ទៃ​ដី​តិចជាង​មួយ​ហិកតា​ និង​ការ​ប្រើប្រាស់​ប្រាក់ចំណូល​បាន​មក​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​ ដើម្បីជួយកុមារ​ យុវជន​ និងសហគមន៍​ក្រីក្រ។

សូម​អស់​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាងលោក ហ៊ុល រស្មី​ និង​ លោក​ ហ៊ាញ​ សុគន្ធា​ដូចតទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

វីដេអូថ្មីៗបំផុត

XS
SM
MD
LG