ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ​តួនាទី​សារមន្ទីរ​មីន​កម្ពុជា​ក្នុងការ​រក្សា​ប្រវត្តិសាស្ត្រ និង​ជួយ​សហគមន៍​ក្នុង​តំបន់


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​គ្រប់​គ្រង​ប្រតិបត្តិ​នៃ​សារមន្ទីរមីន​កម្ពុជា​ (The Cambodian Landmine Museum)​ បាន​ថ្លែង​ប្រាប់​ពី​ភាព​ខុសគ្នា​នៃ​ការផ្លាស់​ប្តូរ​ទីតាំង​របស់​សារមន្ទីរ​នេះ​ពី​ក្រុង​សៀមរាប ទៅ​ឃុំ​ខ្នាសណ្តាយ​ ស្រុក​បន្ទាយស្រី​ ខេត្ត​សៀមរាប និង​ការ​ប្រើប្រាស់​ចំណូល​បាន​មកពី​អ្នក​ទស្សនា​អន្តរជាតិ​សម្រាប់​ជួយ​អភិវឌ្ឍន៍​ទីជនបទ។ លោក ​ហ៊ុល រស្មី​ នៃ VOA បាន​ចុះ​ទៅ​ខេត្ត​សៀម​រាប​ ដើម្បី​ជួប​សម្ភាស​ជាមួយ​លោក ហ៊ាញ​ សុគន្ធា​ ប្រធាន​ប្រតិបត្តិ​នៃ​សារមន្ទីរ​មីន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៩​ ខែមករា​ ឆ្នាំ២០១៦​ អំពី​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​មក​ទស្សនា​សារមន្ទីរ ដែល​សង់​នៅ​លើ​ផ្ទៃ​ដី​តិចជាង​មួយ​ហិកតា​ និង​ការ​ប្រើប្រាស់​ប្រាក់​​ចំណូល​បាន​មក​ពី​ភ្ញៀវទេសចរណ៍​អន្តរជាតិ​ ដើម្បី​​ជួយកុមារ​ យុវជន​ និង​​សហគមន៍​ក្រីក្រ។ សូម​អស់​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​រវាងលោក ហ៊ុល រស្មី​ និង​ លោក​ ហ៊ាញ​ សុគន្ធា​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG