វ៉ាស៊ីនតោន៖ លោក កែរ យ៉ាន នៃវីអូអេ និងពលរដ្ឋខ្មែរអាមេរិកាំងពីររូបចូលរួមពិភាក្សាអំពីសមិទ្ធិផលក្នុងអាណត្តិទី១របស់លោកអូបាម៉ា និងកិច្ចការនិងការប្រឈមរបស់លោកនៅក្នុងអាណត្តិទី២។ (អ៊ឹម សុធារិទ្ធ, ហេឡូវីអូអេ, វ៉ាស៊ីនតោន, ២១ មករា ២០១៣)
ថ្ងៃច័ន្ទ ទី២១ ខែមករា នេះគឺជាថ្ងៃដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ដែលប្រធានាធិបតីទី៤៤ បារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិកស្បថចូលកាន់តំណែងជាសាធារណៈ។ តាមច្បាប់សហព័ន្ធ ប្រធានាធិតីដែលជាប់ឆ្នោតនៅខែវិច្ឆិកា នឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការនៅវេលាថ្ងៃត្រង់នៃថ្ងៃទី ២០ ខែមករា ឆ្នាំបន្ទាប់។ ពិធីស្បថចូលកាន់តំណែងនេះត្រូវបានធ្វើឡើងចាប់តាំងពី ឆ្នាំ១៧៨៩ នៅពេលដែលលោក George Washington ស្បថចូលកាន់តំណែងជា ប្រធានាធាធិបតីទី១របស់សហរដ្ឋអាមេរិក។
ក្នុងកម្មវិធីហេឡូវីអូអេ នេះ លោក កែរ យ៉ាន និពន្ធជាន់ខ្ពស់នៃវីអូអេ លោក គុជ ច័ន្ទលី ប្រធានសហគមន៍ខ្មែរនៅ រដ្ឋ Maryland និងលោក យ័ប គឹម ទឹង ប្រធានសហគមន៍ខ្មែរនៅរដ្ឋ Virginia ចូលរួមបរិយាយអំពីទិដ្ឋភាពនៃពិធីស្បថចូលកាន់តំណែង ក៏ដូចជាស្នាដៃ និងការប្រឈមរបស់លោកអូបាម៉ានៅក្នុងអាណត្តិទាំងពីរ។
រូបភាពនៃពិធីធ្វើសម្បថចុចត្រង់នេះ។
តទៅនេះការផ្សាយផ្ទាល់តាមបណ្តាញសង្គមអំពីទិដ្ឋភាពនៃព្រឹត្តិការណ៍នេះ៖ http://storify.com/voakhmer/obama-inauguration-2013
ពិធីសម្ពោធចូលកាន់តំណែងប្រធានាធីបតីសហរដ្ឋអាមេរិក ជានិមិត្តរូបនៃការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។ តើអ្នកបានទស្សនាពិធីនេះដែរឬទេ ហើយយល់យ៉ាងណាដែរ?