(វីអូអេ) នាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែនបានសម្តែងការស្វាគមន៍ដល់លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ាដែលបានជាប់ឆ្នោតសម្រាប់អណត្តិទីពីរ។ នៅក្នុងលិខិតផ្ញើជូនលោកអូបាម៉ាដែលវីអូអេទទួលបានកាលពីថ្ងៃពុធលោកហ៊ុន សែនបញ្ជាក់ថាក្រោមការដឹកនាំរបស់លោកប្រធានាធិបតីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកបានប្រសើរឡើងហើយលោករង់ចាំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅចូលរួមកិច្ចប្រជុំអាស៊ាន អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី៧នៅ ប្រទេសកម្ពុជានៅចុងខែនេះ។ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាគ្រោងនឹងធ្វើដំណើរទៅប្រទេសកម្ពុជាពីថ្ងៃទី១៨ដល់២០ខែវិច្ឆិកានេះហើយគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោកហ៊ុនសែនផងដែរ៕