ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិហារ​គ្រឹស្តសាសនា​នៅ​អ៊ុយក្រែន​រើប​ឡើងវិញ​ជា​និមិត្ត​រូបមួយ​នៃ​ជំនឿ​សាសនា​និង​វប្បធម៌


រូបឯកសារ៖ ទិដ្ឋភាព​នៅ​ក្នុង​ព្រះវិហារគ្រឹស្ត Blessed Virgin Mary នៅទីក្រុង Lypivka ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ ទិដ្ឋភាព​នៅ​ក្នុង​ព្រះវិហារគ្រឹស្ត Blessed Virgin Mary នៅទីក្រុង Lypivka ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុង​រដូវបុណ្យ Easter នៃ​គ្រឹស្តសាសនា Orthodox វិហារសាសនា​គ្រឹស្ត​ថ្មីមួយនាំផាសុកភាព​ខាង​សាសនាដល់ក្រុម​អ្នក​ស្រុក​ព្រួយ​បារម្ភ​ពី​សង្គ្រាមនៅ​ក្នុងភូមិ Lypivka។ កាលពីពីរ​ឆ្នាំមុននេះ វិហារ​នេះ​ក៏​ផ្តល់ជម្រកដល់​មនុស្សដែល​គេច​ខ្លួនពី​ការភ័យរន្ធត់​នៅ​ខាងក្រៅ​ដែរ។ នេះ​បើ​តាមសេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

អ្នកស្រុក​ជិត ​១០០ នាក់​ បានជ្រកកោននៅក្នុង​បន្ទប់ក្រោម​ដីនៃ​ព្រះវិហារ​គ្រឹស្តសាសនា​មួយ​ នៅ​ពេល​ទាហានរុស្ស៊ី​កាន់កាប់ភូមិ​នេះកាលពី​ខែ​មីនា ឆ្នាំ ២០២២​នៅ ពេលពួក​គេ​ជម្រុល​ទៅកាន់រដ្ឋធានី​កៀវនៃប្រទេស​អ៊ុយក្រែន​ ស្ថិតនៅ ៦០ គ.ម.ខាងកើត​ទីនោះ។

ព្រះតេជគុណ Hennadii Kharkivskyi បាន​និយាយថា៖ «មានការប្រយុទ្ធ​គ្នានៅទីនេះ»។ លោកបាន​ចង្អុលទីធ្លា​វិហារនេះ​ ដែល​នៅ​ទី​នោះ​មាន​ថ្មអនុស្សវរីយ៍មួយរំលឹក​ដល់ទាហាន​អ៊ុយក្រែន ៦​ នាក់ ពលីជីវិត​នៅ​ក្នុង​ការប្រយុទ្ធ​ដើម្បី​ភូមិ Lypivka។

លោក​បានថ្លែង​ថា៖ «ទាហាន​អ៊ុយក្រែនទាំង​នេះ​បានត្រូវ​របួស​ ហើយ​ពួក​រុស្ស៊ី​បានមកហើយ​បាន​បាញ់​សម្លាប់​ពួក​គេ​ទាំងអស់»។

រយៈពេលពីរ​សប្តាហ៍​នៃ​ការកាន់កាប់របស់​រុស្ស៊ី​បាននាំឱ្យភូមិនេះខូចខាត​ច្រើន។ វិហារនេះដែល​ជា​សំណង់​ថ្មី​ជំនួសវិហារ​ចាស់ បានខូចខាតនៅពេល​កំពុង​កសាង។ វិហារនេះជា​កន្លែង​សាសនាមួយ​ក្នុង​ចំណោមកន្លែងសាសនា ១២៩ ​ខូច​ខាត​ដោយសារ​សង្គ្រាម​ត្រូវបាន​កត់​ត្រាដោយអង្គការ​វប្បធម៌របស់​អង្គការ​សហប្រជាជាតិ UNESCO។

តែក្នុង​ពេល​តែប៉ុន្មាន​សប្តាហ៍ប៉ុណ្ណោះ ​កម្មករចាប់​ផ្តើមជួសជុលការខូចខាត​និង​បញ្ចប់ការស្ថាបនាអគារ​មាំទាំមាន​កំពូល​ក្រឡូមក្រហម។ ពួក​គេក៏​បានជួសជុលអគារសំណង់ខូចខាត​ក្នុង​ភូមិ​នេះ​ដែរ។ ទាហាន​រុស្ស៊ី​ក៏​បានកប់គ្រាប់មីន​នៅ​ក្នុងចម្ការ​ដំណាំយក​ផ្លែ​និង​ទីវាល​ក្នុង​ភូមិនេះ​ថែមទៀតផង៕

XS
SM
MD
LG