ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​សង្ឃឹម​នឹង​ពង្រឹង​ទំនាក់ទំនង​នៅ​អ៊ីរ៉ង់


ប្រធានាធិបតី​ចិន​លោក Xi Jinping (ខាងឆ្វេង) ទទួលស្វាគមន៍​ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani នៅ​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​នៅ​រដ្ឋធានី​តេរ៉ង់។
ប្រធានាធិបតី​ចិន​លោក Xi Jinping (ខាងឆ្វេង) ទទួលស្វាគមន៍​ដោយ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani នៅ​អំឡុងពេល​ទស្សនកិច្ច​របស់​លោក​នៅ​រដ្ឋធានី​តេរ៉ង់។

លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីងពីង​ (Xi Jinping) ​បានធ្វើ​ដំណើរ​មកដល់​ប្រទេស អ៊ីរ៉ង់​ហើយ​ដើម្បី​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ ​ដែលគេ​រំពឹងថា​ នឹង​ឃើញ​ប្រទេសទាំងពីរ​ពង្រីក​ទំនាក់​ទំនង​ការទូត​និង​ទំនាក់​ទំនង​សេដ្ឋកិច្ច។

បន្ទាប់ពី​បានអញ្ជើញ​ទៅដល់​ក្រុង ​តេរ៉ង់ ​(Tehran)​ កាលពី​ល្ងាច​ថ្ងៃសុក្រ ​លោក ប្រធានាធិបតី​ ស៊ី ​ថ្លែងថា រដ្ឋាភិបាល​ក្រុងប៉េកាំង​ទន្ទឹង​រង់ចាំមើល ​យុគសម័យ​ថ្មីមួយ​ក្នុង​ទំនាក់​ទំនងចិន​ និង​អ៊ីរ៉ង់។​ នេះបើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ អ៊ីរ៉ង់​ IRNA ។

ប្រទេស​ចិនជា​អតិថិជន​ប្រេងធំ​បំផុត​មួយរបស់​អ៊ីរ៉ង់​ ទោះបី​ជាអ៊ីរ៉ង់​ស្ថិត​ក្នុង​ទណ្ឌ កម្មអន្តរជាតិ​រយៈពេល​បីឆ្នាំ​ដោយសារ​តែ​កម្មវិធីនុយ​ក្លេអ៊ែអ៊ីរ៉ង់​ក្តី។ ​តែឥឡូវ​ដោយសារ​តែ​ទណ្ឌ កម្មនានា​បានលើក​រួចហើយៗការផលិត​ប្រេងមាន​កំណើន​ឡើងវិញ ទំនាក់ទំនង​របស់​អ៊ីរ៉ង់​ជាមួយ​ចិន​អាច​កើនឡើង​ថែម​ទៀត។

ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ ស៊ី ​គេរំពឹង​ថានឹង មាន​ការ​ចុះហត្ថលេខា​លើឯកសារ​ចំនួន១៧ ​ជាមួយ​អ៊ីរ៉ង់​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ថែមទៀត​លើបញ្ហា​សេដ្ឋកិច្ច ​ឧស្សហកម្ម ​វប្បធម៌ ​វិស័យ​តុលាការជាដើម៕

XS
SM
MD
LG