ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ធ្វើ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ


លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​មជ្ឈមណ្ឌល​សន្និបាទ Phoenix កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្នុង​ក្រុង Phoenix។
លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​មជ្ឈមណ្ឌល​សន្និបាទ Phoenix កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្នុង​ក្រុង Phoenix។

ប្រធានាធិបតី​ស.រ.អា. លោក Donald Trump បាន​និយាយ​ថា​គាត់​នឹង​ប្រថុយ​ប្រថាន​នឹង​ការ​មាន​វិបត្តិ​ថវិកាដើម្បី​ធ្វើតាម​ការ​សន្យា​របស់​គាត់​នៅ​ពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ដែល​ថា​គាត់នឹង​កសាង​អ្វី​ដែលគាត់​ហៅ​ថា​ជា​កំផែង​ «ជា​ការ​ចាំបាច់​ដាច់ខាត» នៅ​តាម​បណ្តោយ​ព្រំដែនរវាង​ស.រ.អា. និងប្រទេស​ម៉ិកស៊ិក។​

លោក Trump បាន​និយាយ​កាល​ពីយប់​ថ្ងៃអង្គារ​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​បែប​ធ្វើ​ការ​ឃោសនាបោះឆ្នោត​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​មហាសន្និបាតក្នុង​ក្រុង​ Phoenix រដ្ឋ Arizona ថា «ប្រសិន​បើ​យើង​ត្រូវ​បិទ​រដ្ឋាភិបាល យើង​នឹង​កសាង​កំផែង​នេះ»។ គាត់​បាន​និយាយ​បន្ថែម​ថា​ដោយ​បោះឆ្នោត​ឱ្យ​គាត់កាល​ពី​ខែវិច្ឆិកា​មុន ប្រជារាស្ត្រ​អាមេរិកាំង «បាន​បោះឆ្នោត​ឱ្យ​មាន​ការ​ត្រួតត្រាអន្តោប្រវេសន៍»។

ការ​ផ្តល់​ប្រាក់​សម្រាប់​ការ​ស្ថាបនា​កំផែង​នេះ​នឹង​ត្រូវ​ការ​មានការ​យល់ព្រម​ពី​សភា​ស.រ.អា.​ដែល​មិន​ទាន់​បាន​បញ្ចប់​ការងារ​អំពី​ថវិកា​មួយ​សម្រាប់​រដ្ឋាភិបាល​ស.រ.អា.​ក្នុង​ឆ្នាំ​សារពើពន្ធ​២០១៨​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១​ ខែតុលា​ខាង​មុខ​នេះ។​ ពួក​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​ស.រ.អា.​បាន​ប្រឆាំង​នឹង​គំនិត​កសាង​កំផែង​នេះ​ដែល​នាំ​ឱ្យ​ Trump ហៅ​ពួក​គេថា​ជា «ពួក​អ្នក​រារាំង» កាលពី​យប់ថ្ងៃ​អង្គារ។​

ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​ក៏​បាន​ប្រើ​សុន្ទរកថា​របស់​គាត់​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ​ដើម្បី​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ប្រឆាំង​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ដោយ​គាត់​បាន​ប្រៀបធៀប​ពួក​អ្នក​កាសែត​ទៅ​នឹង​ពួក​ជន​ក្បត់​ជាតិ​ដោយ​គាត់​បាន​ហៅ​ពួក​គេថា​ជា​ «ពួក​មនុស្ស​អាក្រក់​ដែល​មិន​ស្រឡាញ់​ប្រទេស​យើង»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG