ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្តឹង​ដក​ប្រធានា​ធិបតី​ចេញ​ពី​តំណែង​ឆ្លុះ​បញ្ចាំង​ពី​ការ​បែក​បាក់​ខាង​នយោ​បាយ​របស់​សហរដ្ឋ​អាមេរិក


អតីត​ជំនួយ​ការ​ផ្នែក​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Fiona Hill និង​លោក David Holmes ដែល​ជា​មន្ត្រី​ការ​ទូត​នៅ​ប្រទេស​អ៊ុយក្រែន បាន​ស្បថ​ក្នុង​ពេល​ធ្វើ​សក្ខីកម្ម​នៅ​គណៈកម្មការ​ស៊ើប​អង្កេតនៃ​រដ្ឋ​សភា នៅ​វិមាន​រដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ក្នុង​សវនាការ​ចោទ​ប្រកាន់​​ទម្លាក់លោក
អតីត​ជំនួយ​ការ​ផ្នែក​សន្តិសុខ​ជាតិ​នៅ​សេត​វិមាន លោក Fiona Hill និង​លោក David Holmes ដែល​ជា​មន្ត្រី​ការ​ទូត​នៅ​ប្រទេស​អ៊ុយក្រែន បាន​ស្បថ​ក្នុង​ពេល​ធ្វើ​សក្ខីកម្ម​នៅ​គណៈកម្មការ​ស៊ើប​អង្កេតនៃ​រដ្ឋ​សភា នៅ​វិមាន​រដ្ឋ​សភា ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ក្នុង​សវនាការ​ចោទ​ប្រកាន់​​ទម្លាក់លោក

ពីរ​សប្តាហ៍​នៃ​សវនាការ​សាធារណៈ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ប្តឹង​ដក​ប្រធានា​ធិបតីត្រាំ​ចេញ​ពី​តំណែង​ពាក់​ព័ន្ធ​នឹង​ប្រទេស​អ៊ុយក្រែន ​បាន​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ​រវាង​ពួក​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធារ​ណ​រដ្ឋ ​ហើយ​បាន​បណ្តាល​ឲ្យ​សមាជិក​សភា​ជា​ច្រើន​គិត​ពី​ភាព​ស្មោះ​ត្រង់​ដល់​គណបក្ស​ជាង​គុណភាព​នៃ​ការ​ផ្តល់​សក្ខីកម្ម​នេះ។​ នេះតាម​ការវិភាគ​នយោ​បាយ​ខ្លះ។

​ដោយ​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​និង​សភា​នៅ​ឆ្នាំ​២០២០​ ខិត​មក​កាន់​តែ​ជិត ​ពួក​សមា​ជិក​សភា​កំពុងធ្វើ​ទៅ​តាម​គោល​នយោបាយ​របស់​មេដឹកនាំ​គណបក្ស​របស់​ខ្លួន។

​នៅ​ក្នុងការ​បោះឆ្នោត​សភា​តំណាង​រាស្រ្តសហរដ្ឋ​អាមេរិក​កាល​ពីពេល​ថ្មីៗ​នេះ ​ដែល​បាន​បង្កើត​នីតិ​វិធី​សម្រាប់​ចាប់​ផ្តើម​ស៊ើប​អង្កេត​ប្តឹង​ដក​ប្រធានា​ធិបតី​ចេញ​ពី​តំណែង មិន​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់ ​បាន​បោះ​ឆ្នោត​គាំ​ទ្រ​គណបក្ស​ប្រជា​ធិបតេយ្យ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​ទេ។​ មាន​តែ​សមាជិក​ខាង​គណ​បក្ស​ប្រជា​ធិបតេយ្យ​២​រូប បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ស៊ើប​អង្កេត​នោះ។

​ចំនួន​សមាជិក​សភា​ទាំង​នោះ​ខុស​គ្នា​ស្រឡះទៅ​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨​ ដើម្បី​ចាប់​ផ្តើម​នីតិ​វិធី​ស៊ើប​អង្កេត​ប្តឹង​ដក​តំណែង​លោក​ប្រធានា​ធិបតី ​Bill Clinton ​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ ​សមាជិក​សភា​៣១​រូប​របស់​គណបក្ស​លោកប្រធានាធិបតី​គ្លីនតុន ​បាន​យល់ស្រប់​ទៅ​នឹង​ការ​សម្រេច​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គូ​ប្រជែង​របស់​ខ្លួន​ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត៕

XS
SM
MD
LG