ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ IMF​ ទស្សន​កិច្ច​នៅ​កម្ពុជា​ថ្លែង​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​លូតលាស់​ថេរ

  • នៅ វណ្ណារិន

អ្នកស្រី Sonali Jain-Chandra (ឆ្វេង) អ្នក​ដឹកនាំ​គណៈប្រតិភូ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ (IMF) មក​កម្ពុជា ​និង​លោក Faisal Ahmed អ្នក​តំណាង​មូលនិធិ IMF ប្រចាំ​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

មន្ត្រី​ជំនាញ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ​ IMF​ បាន​ថ្លែង​ថា​ ការ​រីក​លូតលាស់សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​នៅ​ថេរ​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហានិភ័យ​មួយ​ចំនួន​ទាក់​ទិន​នឹង​ហិរញ្ញវត្ថុ​និង​កម្ចី។​

កំណើន​សេដ្ឋកិច្ច​កម្ពុជា​នាឆ្នាំ​២០១៥​នឹង​នៅ​ថេរ​ត្រឹម​៧%​ដូច​ឆ្នាំ​២០១៤​ ក៏​ប៉ុន្តែ​វិស័យ​វាយនភណ្ឌនិង​ការ​នាំចេញក្នុង​វិស័យ​នេះ​អាច​មាន​ការ​យឺតយាវដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ និង​តម្លៃប្រាក់​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​មន្ត្រី​ជំនាញ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរ​ជាតិ (IMF)។​

ថ្លែងនៅ​ក្នុង​សន្និសីទ​ព័ត៌មានមួយ​អំពី​ដំណើរ​ទស្សន​កិច្ច​របស់​ក្រុម​ការងារ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិនៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​១២​ថ្ងៃ​ ដែល​បញ្ចប់​នា​ថ្ងៃសុក្រ​នេះ​ កញ្ញាសូណាលី ជិនចាន់ត្រា ​(Sonali Jain-Chandra) ដែល​ដឹក​នាំ​ក្រុម​ការ​ងារ​នេះ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ការ​វាយ​តម្លៃ​ការ​វិវឌ្ឍ​ នៃ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ ​ក្រុម​អ្នក​ជំនាញរំពឹង​ថា ​ការ​លូតលាស់​សេដ្ឋកិច្ច​កម្ពុជា​នឹង​អាច​នៅ​ថេរ​ត្រឹម​កម្រិត​៧%។​ កញ្ញា Sonali Jain-Chandra ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​នេះ​កើត​មាន​ឡើង​គឺ​ដោយ​សារតែ​វិស័យ​សំណង់​អចលន​ទ្រព្យ​ ការ​នាំ​ចេញ​នៃ​វិស័យ​កាត់ដេរ​ ​និង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃប្រេង​ឥន្ធនៈ​នា​ដើម​ឆ្នាំ​នេះ​ផង​ដែរ។​

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អត្រា​អតិផរណាក៏នឹង​អាច​កើន​ឡើង​២,៦%​ នា​ចុង​ឆ្នាំ​២០១៥​ ហើយ​វា​ក៏​អាច​មាន​បញ្ហា​ហានិភ័យ​មួយ​ចំនួន​ផង​ដែរ​ ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ។​

«ទស្សនវិស័យ​ និង​សភាព​ការណ៍​ម៉ាក្រូ​សេដ្ឋកិច្ច​ជា​រួម​គឺ​មាន​អំណោយ​ទាន ប៉ុន្តែ​ក៏​មាន​ហានិភ័យ​ផ្នែក​ហិរញ្ញ​វត្ថុ​មួយ​ចំនួន​ផង​ដែរ។ ការ​អូស​បន្លាយនៃ​ការ​ធ្លាក់​ចុះ​នៃ​កំណើន​នៅ​អឺរ៉ុប​ ឬ​ក៏​ការ​ឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារអាមេរិក​នឹង​អាច​ធ្វើ​ឲ្យ​មាន​ការ​ថយចុះ​នៃ​ការ​នាំចេញ​របស់​ឧស្សាហ​កម្ម​កាត់​ដេរ។​

ស្រដៀង​គ្នា​នេះ​ដែរ​ ធនាគារ​ពិភពលោក​ក៏​បាន​បញ្ជាក់កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​ថា ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​នា​ឆ្នាំ​២០១៥​គឺ​អាច​កើន​ត្រឹម​៦,៩%​ផង​ដែរ។
ស្រដៀង​គ្នា​នេះ​ដែរ​ ធនាគារ​ពិភពលោក​ក៏​បាន​បញ្ជាក់កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​ថា ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​នា​ឆ្នាំ​២០១៥​គឺ​អាច​កើន​ត្រឹម​៦,៩%​ផង​ដែរ។

ការ​លូតលាស់​សេដ្ឋកិច្ច​ខ្សោយ​ជាង​ការ​គ្រោង​ទុក​នៅ​ក្នុង​ប្រទេស​ចិន​ក៏​នឹង​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​លំហូរ​នៃ​ការ​វិនិយោគ​ទុន​ផ្ទាល់​ពី​បរទេស​ ធនាគារ​ និង​លំហូរ​នៃ​ទេសចរណ៍​ផង​ដែរ»។​

កញ្ញា​សូណាលី​ជិនចាន់ត្រា​ (Sonali Jain-Chandra) ​បាន​បន្ត​ផង​ដែរ​ថា កត្តា​ក្នុង​ស្រុក​ ដូច​ជា​ការ​កើន​ឡើង​នៃ​ការ​ខ្ចី​បុល​ ជាពិសេស​សម្រាប់អចលន​ទ្រព្យ​ និង​សំណង់​ ក៏​អាច​ធ្វើ​ឲ្យ​មាន​ការ​រង្គោះ​រង្គើ​ដល់​ស្ថិរភាពហិរញ្ញ​វត្ថុ​ផង​ដែរ។​ ហើយ​រដ្ឋា​ភិបាល​គួរ​តែ​ពង្រឹង​ការ​រីកដុះដាល​នៃ​ម៉ាក្រូ​សេដ្ឋ​កិច្ច​នេះ​ និង​ព្យាយាម​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​វិស័យ​ផ្សេងៗ។​

លើស​ពី​ទៀត អ្នក​ជំនាញ​រូប​នេះ​ក៏​បាន​ឲ្យ​យោបល់​ថា​ កម្ពុជា​ក៏​គួរ​តែ​រក្សាលំនឹង​អត្រា​ប្តូរ​ប្រាក់​រូបបីយ៍​បណ្ណ​អន្តរជាតិ​ និង​កំណត់​ការ​ខ្ចី​បុល​ពី​អន្តរជាតិ​ផង​ដែរ។​

លោក​ ចាន់ សុផល​ អ្នក​សេដ្ឋកិច្ច ​និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​ទទួល​ស្គាល់​ថា​ កត្តាប៉ះពាល់​ពី​ខាង​ក្រៅ​គឺ​វា​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​ជំរុញ​ការ​ផលិត​ក្នុង​ស្រុក​ និង​បង្កើន​ផលិត​ផល​កសិកម្ម​ដើម្បី​បន្ត​កំណើន​សេដ្ឋ​កិច្ច​ជាតិ។​ លោក​ចាន់ សុផលបាន​គូស​បញ្ជាក់​ថា ​វិស័យ​សំណង់​ និង​អចលន​ទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​កើន​ឡើង​ហួស​កម្រិត​ គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។​

«រដ្ឋាភិបាល​គួរ​ធ្វើ​ម៉េច​ចំពោះ​វិស័យ​សំណង់​និង​ហានិភ័យ។ វា​ជា​ការណ៍​មួយ​ពិបាក​ដែរ​ ​ពី​ព្រោះ​យើង​ឃើញ​ថា ​មាន​ការ​កើន​ឡើង​នៃ​វិស័យ​សំណង់​និង​ថ្លៃ​អចលន​ទ្រព្យខ្ពស់​ ដែល​ភាសា​អង់គ្លេស​គេ​ហៅ​ថា​ ពរពុះ​ហ្នឹង​គឺ​វា​ឡើង​ថ្លៃ​ខ្ពស់​ហួស​កម្រិត ហើយ​វា​អាច​ធ្លាក់​ចុះ​មក​វិញ ​ដូច​កាល​ឆ្នាំ​២០០៨។​

ស្រដៀង​គ្នា​នេះ​ដែរ​ ធនាគារ​ពិភពលោក​ក៏​បាន​បញ្ជាក់កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ​ថា ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​នេះ​នា​ឆ្នាំ​២០១៥​គឺ​អាច​កើន​ត្រឹម​៦,៩%​ផង​ដែរ។​

ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល១២​ថ្ងៃ​នៃ​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​ ​(IMF)​ គឺ​ដើម្បី​វាយ​តម្លៃការ​លូត​លាស់​នៃ​ម៉ាក្រូ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ ក្នុង​នោះ​ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​អង្គការ​នេះ​ក៏​បាន​ធ្វើ​ការ​ណាត់​ជួប​ជា​មួយ​មន្រ្តី​រាជរដ្ឋាភិបាលកម្ពុជា​ អ្នក​សេដ្ឋ​កិច្ច​ អ្នក​ជំនួញ​ និង​ដៃគូ​អភិវឌ្ឍន៍​ផង​ដែរ៕​

XS
SM
MD
LG