ភ្នំពេញ —
អង្គការពលកម្មអន្តរជាតិ (ILO) តំណាងរដ្ឋាភិបាលនិងតំណាងសហជីពបានចាប់ផ្តើមពិភាក្សាគ្នាក្នុងសិក្ខាសាលាថ្នាក់ជាតិមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីស្វែងរកដំណោះស្រាយវិបត្តិទាមទារដំឡើងប្រាក់ខែដល់កម្មករ។
លោក ទុន សោភ័ន មន្ត្រីសម្របសម្រួលថ្នាក់ជាតិនៃអង្គការ (ILO)ប្រចាំកម្ពុជាថ្លែងថាក្រុមអ្នកឯកទេសការងាររបស់ ILO នឹងចែករំលែកបទពិសោធន៍ និងមធ្យោបាយដែលអាចដំឡើងប្រាក់ខែអប្បបរមាមួយដល់ក្រុមកម្មករដោយផ្តោតសំខាន់លើកត្តាសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
«ដំណើរការកំណត់ប្រាក់ឈ្នួលមួយដែលមានលក្ខណៈរឹងមាំ និងផ្អែកលើលទ្ធផលវិទ្យាសាស្រ្តសម្រាប់ធ្វើការកែប្រែប្រាក់ឈ្នួលអប្បបរមានៅកម្ពុជានៅពេលអនាគតតាមរយៈគណៈកម្មការការងារ»។
ក្រុមកម្មកររោងចក្រក្នុងប្រទេសកម្ពុជាបានទាមទារដំឡើងប្រាក់ខែឲ្យដល់១៦០ដុល្លារក៏ប៉ុន្តែរដ្ឋាភិបាលនិងសមាគមថៅកែរោងចក្របានយល់ព្រមដំឡើងប្រាក់ខែគោលដល់កម្មករត្រឹមតែ១០០ដុល្លារតែប៉ុណ្ណោះ។ ក្រុមកម្មករនិងសហជីពកម្មករបានបដិសេធការដំឡើងប្រាក់ខែត្រឹម១០០ដុល្លារនេះហើយបានបន្តធ្វើបាតុកម្មរហូតដល់មានការបាញ់បង្ក្រាបពីកងកម្លាំងមានសមត្ថកិច្ចរបស់រដ្ឋាភិបាលកាលពីខែមករា។ យ៉ាងហោចណាស់មានកម្មករចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងការបង្ក្រាបនោះ។
លោកអ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារដែលបានចូលរួមក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះថ្លែងថាលោកចង់ឲ្យមានការពិភាក្សាគ្នាជាជាងការធ្វើបាតុកម្ម។
«បើនិយាយពីការចង់បានរបស់គ្រប់គ្នា គឺថាម្នាក់ៗតែចង់បានប្រាក់ឈ្នួលខ្ពស់ ប៉ុន្តែយើងត្រូវពិនិត្យមើលថាមានហានិភ័យអ្វីខ្លះនៅពេលដែលយើងកំណត់ប្រាក់ឈ្នួលខ្ពស់ពេក នៅពេលដែលយើងឲ្យតិចពេក។ ចឹងទេវាត្រូវរកចំណុចកណ្តាលមួយសមស្រប»។
សម្រាប់លោកអាត់ ធន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ(CCAWDU) បញ្ជាក់ថាតំណាងសហជីពនៅតែលើកយកការទាមទារដំឡើងប្រាក់ខែដល់កម្មករឲ្យដល់១៦០ដុល្លារក្នុងមួយខែសម្រាប់ពិភាក្សាក្នុងសិក្ខាសាលាបិទទ្វារនេះ។
«យើងលើកឡើង១៦០ដុល្លារដោយសារការសិក្សារបស់អនុគណៈកម្មការនៅក្នុងក្រុមប្រឹក្សាការងារទាំង៤ហ្នឹងបានឲ្យដឹងថាយ៉ាងហោចណាស់កម្មករម្នាក់ត្រូវការចំណាយពី១៥៧ទៅ១៦៧ដុល្លារក្នុងមួយខែ។ ប៉ុន្តែមិនមែនមានន័យថាយើងដាច់ខាតត្រូវតែយក១៦០ទេវាអាចតិចជាងហ្នឹងឬក្បែរហ្នឹង»។
តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) មិនធ្វើសេចក្តីអត្ថាធិប្បាយលើកិច្ចពិភាក្សានេះទេ។
លោក កែម ឡី អ្នកស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមលើកឡើងថាកម្រិតប្រាក់ខែរបស់កម្មករមិនសមាមាត្រទៅនឹងអត្រាឡើងថ្លៃទំនិញនៅលើទីផ្សារនោះទេ។
«ប្រាក់ខែកម្មករនៅឆ្នាំ២០០០គេឡើងឲ្យគាត់៤០ទៅ៤៥ដុល្លារ។ បើមកទល់ឆ្នាំ២០១៤នេះបើឡើងតាមតែអតិផរណា ៤%ក្នុង១ឆ្នាំហ្នឹងកម្មករអាចបានប្រាក់យ៉ាងតិច១៧២ដុល្លារម្ល៉េះប៉ុន្តែយើងអត់បានឡើងសូម្បីតែ១%ក៏អត់បានឡើង។ ចឹងបាននាំឲ្យមានបញ្ហាកើតឡើង»។
យ៉ាងហោចណាស់មានកម្មករធ្វើការនៅក្នុងរោងចក្រកាត់ដេរ និងស្បែកជើងជាង៦២ម៉ឺននាក់បាននិងកំពុងធ្វើការក្នុងរោងចក្រសរុបដែលមានជាង៩៦០នៅទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីនៃក្រសួងការងារ។
នៅមិនទាន់មានការសម្រេចបែបណាអំពីការដំឡើងប្រាក់ខែដល់កម្មករនៅឡើយទេក្នុងសិក្ខាសាលានៅថ្ងៃនេះ៕