ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ថៃ​កំពុង​ស្វែង​រកអត្តសញ្ញាញ​ជន​ដៃ​ដល់​​នៅ​ពី​ក្រោយ​ការ​ដាក់​គ្រាប់​បែ​កកាល​ពី​សប្តាហ៍​មុន


ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ទេេសចរណ៍​ Hua Hin កាល​ពី​ថ្ងៃទី​១២ ខែ​សីហា។
ក្រុម​អ្នក​ស៊ើប​អង្កេត​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ទេេសចរណ៍​ Hua Hin កាល​ពី​ថ្ងៃទី​១២ ខែ​សីហា។

ក្រុម​ប៉ូលិស​ស៊ើប​អង្កេត​របស់​ថៃ​បាន​ថ្លែង​ថា​ មាន​មនុស្ស​រហូត​ដល់​ទៅ​២០នាក់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​សុក្រ​ស​ប្តាហ៍​មុន​ ហើយ​ថា​ការ​ស្វែង​រក​អត្តសញ្ញាណ​របស់​ជន​ដៃ​ដល់​ទាំង​នោះ​ គឺជា​ប្រធានាបទ​ដ៏​ក្តៅ​គគុក​មួយ។

ប្រភព​ពី​ប៉ូលិស​បាន​ប្រាប់​ VOA ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ៧នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​ធ្វើ​ការ​សាកសួរ​អំពី​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ដែល​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​ ៣០នាក់​បាត់​បង់​ជីវិត​ និង​រង​របួស។​

រដ្ឋាភិបាល​យោធា​ថៃ ដែល​មាន​ឈ្មោះ​ថា ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព​និងសណ្តាប់​ធ្នាប់ (NCPO) ​បាន​ឲ្យ​ដឹងថា​ ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ គឺ​ជា​អ្នក​ដែល​នៅពី​ក្រោយ​ការ​វាយ​ប្រហារ​ដែល​បាន​កើត​ឡើង​ចំ​ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់ម​ហាក្សត្រី​ថៃ ​ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​នោះ។​

ប៉ុន្តែ​ក្រុម​បក្ស​ប្រឆាំង​ រួម​មាន​គណបក្ស ​Pheu Thai ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​ក្នុង​រដ្ឋប្រហារ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ២០១៤ ​និង​ក្រុម​ រួបរួមជាតិ​នាំមុខ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​ប្រឆាំង​នឹង​អំពើ​ផ្តាច់​ការ​ UDD ​និងអ្នក​គាំទ្រ​របស់​គណបក្ស​នេះ បាន​ធ្វើ​ការបដិសេធ​ថា​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​គ្រាប់​បែក​នេះ​នោះ​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG