ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រូប​ថត​កុមារ​ស៊ីរី​ដែល​រងរបួស​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍


កុមារ​ម្នាក់​អង្គុយ​នៅ​ក្នុង​រថយន្ត​ពេទ្យ​មួយ​គ្រឿង​ បន្ទាប់​ពី​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​អគារ​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស នៅ​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។
កុមារ​ម្នាក់​អង្គុយ​នៅ​ក្នុង​រថយន្ត​ពេទ្យ​មួយ​គ្រឿង​ បន្ទាប់​ពី​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​អគារ​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស នៅ​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

រូបថត​កុមារ​ម្នាក់​ដែល​ប្រឡាក់​ឈាម​ជោក​ខ្លួន ដោយសារ​ការ​ទម្លាក់​គ្រាប់​បែក​នៅ​ទីក្រុង Aleppo នៃ​ប្រទេស​ស៊ីរី​នោះ បាន​ទាក់​ទាញ​អារម្មណ៍​របស់​មនុស្ស​នៅ​ជុំ​វិញ​ពិភពលោក តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ធម្មតា និង​តាម​បណ្តាញសង្គម។

ក្រុម​សកម្មជន​ប្រឆាំង​នៃ​ប្រទេស​ស៊ីរី បាន​បញ្ចេញ​រូបថត​កុមារ​ម្នាក់ ដែល​មាន​ភាព​តក់​ស្លុត និង​នឿយ​ហត់ ពេល​ដែល​ខ្លួន​អង្គុយ​នៅ​លើ​កៅ​អី​ពណ៌​ទឹក​ក្រូច​មួយ​នៃ​រថយន្ត​ពេទ្យ​មួយ​គ្រឿង ដោយ​មាន​ឈាម​នៅ​លើ​មុខ​ និង​នៅ​លើ​សម្លៀក​បំពាក់។

វេជ្ជបណ្ឌិត​ម្នាក់​នៅ​ទីក្រុង Aleppo ​បាន​និយាយ​ថា​ កុមារ​អាយុ៥​ឆ្នាំ​នោះ​មាន​ឈ្មោះ​ថា Omran Dagneesh។ លោក​បញ្ជាក់​ថា​កុមារ​នោះ​ត្រូវ​គេ​ដឹក​ទៅ​កាន់មន្ទីពេទ្យ​មួយ ឈ្មោះ «M10» កាល​ពីយប់​ថ្ងៃ​ពុធ ហើយ​បាន​ទទួល​ការ​ព្យាបាល​របួស​ក្បាល មុន​នឹង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីពេទ្យ។

កុមារ​នោះ​បាន​រង​របួស​ក្រោយ​ពី​ការ​ទម្លាក់​គ្រាប់​បែក​មួយ​លើ​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់​កាប់។ វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីពេទ្យ M 10 ​បាន​និយាយ​ថា មនុស្ស៨​នាក់​ស្លាប់ ដែល​ក្នុង​នោះ​មាន​កុមារ​៥នាក់៕

XS
SM
MD
LG