ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១៤​នាក់​ស្លាប់​ ៧០​នាក់​របួស​ក្នុង​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​វិហារ​សាសនា​គ្រិស្ត​២​ក្នុង​ក្រុង​Lahore


ស្រ្តី​ជនជាតិ​បាគីស្ថាន​ជា​គ្រិស្តសាសនិក​ម្នាក់​បាន​យំ​ដោយ​សារ​សមាជិក​គ្រួសារ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រាប់​បែក​អត្តឃាត​នៅ​ក្បែរ​វិហារ​សាសនា​គ្រិស្ត​២​ ក្នុង​ទីក្រុង​ Lahore ប្រទេស​បាគីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៥។
ស្រ្តី​ជនជាតិ​បាគីស្ថាន​ជា​គ្រិស្តសាសនិក​ម្នាក់​បាន​យំ​ដោយ​សារ​សមាជិក​គ្រួសារ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រាប់​បែក​អត្តឃាត​នៅ​ក្បែរ​វិហារ​សាសនា​គ្រិស្ត​២​ ក្នុង​ទីក្រុង​ Lahore ប្រទេស​បាគីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៥។

អាជ្ញាធរ​ក្នុង​ប្រទេស​បាគីស្ថាន​បាន​និយាយ​ថា ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នៅ​ខាង​ក្រៅ​ព្រះវិហារ​គ្រិស្តសាសនា​ក្នុង​ក្រុង Lahore បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​១៤​នាក់​ស្លាប់​និង​បាន​ធ្វើ​ឲ្យមនុស្ស​ជិត​៧០​នាក់​ទៀត​ត្រូវ​របួស។​

ក្រុម​មន្ត្រី​ពេទ្យ​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៣០​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។​

​អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​និយាយ​ថា ​ជន​ប្រដាប់​អាវុធ​ពីរ​នាក់​បាន​ព្យាយាម​បាញ់​កាំភ្លើង​ទម្លាយ​ផ្លូវ​ចូល​ទៅ​ក្នុងព្រះវិហារគ្រិស្ត​សាសនាទាំងនោះនៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ក្នុង​សង្កាត់​មួយ​ដែល​មាន​អ្នក​ស្រុក​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​គ្រិស្ត។

នៅ​ពេល​ក្រុម​ឆ្មាំ​សន្តិសុខបញ្ឈប់​ពួក​គេ​នៅ​ក្លោង​ទ្វារ​ អ្នក​ធ្វើ​ការវាយ​ប្រហារ​ទាំង​នេះ​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​ចង​ភ្ជាប់​នឹង​រាង​កាយ​របស់​ពួក​គេ។​

ក្រុម​មន្ត្រី​បាន​និយាយ​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​មួយ​ជា​សម្ព័ន្ធ​មិត្ត​ជាមួយ​ក្រុម​តាលីបង់​បាគីស្ថាន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដល់​ការ​វាយ​ប្រហារ​នេះ។​

អំពើ​ហិង្សា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គោរព​សាសនា​គ្រិស្ត​ខឹង​សម្បារ​ ហើយ​នៅ​ពេល​បន្ទាប់​មក​ក្រុម​គ្រិស្តសាសនិក​បាន​ដើរ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​និយាយ​ថា​ ជា​បរាជ័យ​របស់​ក្រុម​អាជ្ញាធរ​ក្នុង​ការ​ការពារ​ពួក​គេ។​

មាន​របាយការណ៍​ថា​ក្រុម​បាតុករ​បាន​ចូល​លុក​លុយ​ក្នុង​អាគារ​រដ្ឋាភិបាល​ក្នុង​ក្រុង​នោះ​ ហើយ​បាន​ដុត​ទ្បាន​ថែម​ទៀត​ផង។

សង្កាត់​ Youhanabad ផ្នែក​មួយ​នៃ​ទីក្រុង​ Lahore ​ដែល​មាន​ការ​វាយ​ប្រហារ​នេះ​ ជា​កន្លែង​រស់​នៅ​របស់​មនុស្ស​ជិត​មួយ​លាន​នាក់​ និង​ជា​កន្លែង​ធំ​មួយ​ក្នុង​បណ្តា​កន្លែង​ធំៗ​ដែល​មាន​ក្រុម​អ្នក​កាន់​សាសនា​គ្រិស្ត​ភាគ​តិច​រស់​នៅ​នៅ​ក្នុង​ប្រទេស បាគីស្ថាន៕

XS
SM
MD
LG