ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​រាប់រយ​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថាន​កុងស៊ុល​ចិន​នៅ​ហ្វីលីពីន​​


បាតុករ​ស្រែក​ពាក្យ​ស្លោក​ខណៈ​ពួក​គេ​កាន់​ទង់ជាតិ​ហ្វីលីពីន ក្នុង​អំឡុង​បាតុកម្មមួយ​​នៅ​មុខ​ស្ថានកុងស៊ុល​ចិន​នៅ​ទី​ក្រុង Makati ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១។

បាតុករ​រាប់រយ​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានកុងស៊ុល​ចិន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ប្រារព្ធ​ខួប​ទី​៥​នៃ​ការ​សម្រេច​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​តម្កល់​សិទ្ធិ​ដែន​សមុទ្រ​របស់​ប្រទេស​ហ្វីលីពីន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

កាល​ពី​ឆ្នាំ​២០១៦​ តុលាការ​អាជ្ញា​កណ្ដាល​អចិន្ត្រៃយ៍​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា​ចិន​គ្មាន​មូលដ្ឋាន​ច្បាប់​ដើម្បី​ទាមទារសិទ្ធិ​ភាគ​ច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ។

មេដឹកនាំ​បាតុកម្ម​លោក Joshua Mata​ បាន​ថ្លែង​ថា៖​ «យើង​មក​ទីនេះ​នៅ​ថ្ងៃ​នេះ​ដើម្បី​ប្រារព្ធ​ខួប​ទី៥​នៃ​ជ័យជម្នះ​របស់​ប្រទេស​ហ្វីលីពីន​អំពី​សមុទ្រ​ចិន​ខាង​ត្បូង។ ​ប៉ុន្តែ​យើង​មក​ទីនេះ​នៅ​ថ្ងៃ​នេះ​ក៏​ដើម្បី​តវ៉ា​ចំពោះ​ការ​ពិត​ដែល​ថា​លោក​ប្រធានាធិបតី​ Rodrigo Duterte បាន​បរាជ័យ​ក្នុង​ការ​រក្សា​និង​ការពារ​ការ​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​កាល​ពី​៥​ឆ្នាំ​មុន»។

ក្រុម​បាតុករ​បាន​អំពាវនាវ​ឲ្យ​ចិន​គោរព​តាម​សេចក្ដីសម្រេច​របស់​តុលាការ​អន្តរជាតិ។​ពួកគេ​បាន​លើក​រូប​ថត​របស់​អតីត​ប្រធានាធិបតី​ Benigno Aquino III ​ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ​ដើម្បី​រំឭក​ដល់​ «កេរតំណែល​ស្នេហា​ជាតិ»​ ការពារ​សមុទ្រ​ចិន​ខាង​ត្បូង​ឬពលរដ្ឋ​ហ្វីលីពីន​ហៅ​ថា​សមុទ្រ​ហ្វីលីពីន​ខាង​លិច។​

ការ​ទាមទារ​របស់​ចិន​លើ​ដែន​សមុទ្រ​ភាគច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ជាន់​គ្នា​ជាមួយ​នឹង​ការ​ទាមទារ​របស់​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ចំនួន​៤​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG