ភ្នំពេញ —
មន្ត្រីជាន់ខ្ពស់កម្ពុជាបានច្រានចោលសេចក្តីរាយការណ៍ដែលថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺហើយបានវិលត្រឡប់ពីបំពេញទស្សនកិច្ចនៅក្នុងប្រទេសបង់ក្លាដែសវិញដោយសុខភាពល្អ។
កាសែតបង់ក្លាដែសឈ្មោះថា Banglanews 24 បានចេញផ្សាយកាលពីថ្ងៃអង្គារថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្លាក់ខ្លួនឈឺហើយបានលុបចោលកិច្ចប្រជុំកម្រិតខ្ពស់ជាមួយរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសបង់ក្លាដែស។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមានប្រសាសន៍បដិសេធនៅថ្ងៃពុធនេះខណៈដែលលោកហ៊ុន សែន បានវិលត្រឡប់ពីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសបង់ក្លាដែសវិញថាលោកនាយករដ្ឋមន្ត្រីមិនមានជំងឺទេគឺលោកមានសុខភាពធម្មតាតែប៉ុណ្ណោះ។ចំណែកឯការលុបចោលកិច្ចប្រជុំកម្រិតខ្ពស់ជាមួយនឹងមន្ត្រីបង់ក្លាដែសដោយសារតែមានកម្មវិធីមួយចំនួនត្រូវបានផ្លាស់ប្តូរ។
លោកថ្លែងថា៖ «អត់ទេជាធម្មតាកម្មវិធីតែងតែមានការប្រែប្រួលហើយកម្មវិធីណាក៏ដូចជាកម្មវិធីណាដែរ។ហើយការទស្សនកិច្ចរបស់សម្តេចតេជោទៅប្រទេសបង់ក្លាដែសហ្នឹងមានកម្មវិធីជាច្រើនហើយកម្មវិធីបានកែសម្រួលខ្លះៗទៅតាមស្ថានភាពជាក់ស្តែង។ ដូច្នេះ សម្តេចតេជោ អត់មានឈឺទេបាទ»។
លោកហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាទៅធ្វើទស្សនកិច្ចនៅប្រទេសបង់ក្លាដែសរយៈពេលបីថ្ងៃកាលពីថ្ងៃច័ន្ទដោយអមជាមួយនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួនទៀត។
នៅក្នុងពេលបំពេញទស្សនកិច្ចលោកហ៊ុនសែនបានចុះហត្ថលេខាជាមួយលោកស្រីនាយករដ្ឋមន្ត្រី បង់ក្លាដែស Sheikh Hasina លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មវិនិយោគនិងវប្បធម៌និងការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មផងដែរ។
រដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែសលោក M Shahriar Alam ត្រូវកាសែតក្នុងស្រុកស្រង់សំដីថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានអារម្មណ៍ថាមិនស្រួលខ្លួនហើយបានលុបចោលកិច្ចប្រជុំនៅពេលព្រឹកថ្ងៃអង្គារ។ លោកបញ្ជាក់ថា៖ «លោក ហ៊ុន សែន មិនស្រួលខ្លួនចាប់តាំងពីយប់ថ្ងៃច័ន្ទ ទោះបីជាគាត់មិនមានស្ថានភាពធ្ងន់ធ្ងរក៏ដោយ»។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានជំនឿថាអ្វីដែលជាការចុះផ្សាយក្នុងទំព័រសារព័ត៌មានបរទេសគឺជាការពិត។
លោកនិយាយថា៖ «ព័ត៌មានដែលផ្សាយអញ្ចឹងហើយគួរឱ្យជឿទុកចិត្តបានពីព្រោះសារព័ត៌មានបរទេសគេមិនសូវនិយាយអ្វីដែលមិនពិតទេ។ហើយយើងក៏ដឹងហើយថាកន្លងមកក៏ធ្លាប់មានព័ត៌មានដែរប៉ុន្តែពួកគាត់បដិសេធ។ តែម្តងនេះមិនដឹងជាបដិសេធយ៉ាងម៉េចទេបើកាសែតគេចេញផ្លូវការ»។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាលោកសង្ស័យថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអាចមានជំងឺការទូតដោយសារតែមានកិច្ចព្រមព្រៀងខ្លះមិនចង់ចុះហត្ថលេខា។
លោកនិយាយថា៖ «អ្នកនយោបាយជួនកាលគេមិនពេញចិត្តត្រង់ណាគេថាមិនស្រួលខ្លួនអញ្ចឹងទៅ»។
កាលពីសប្តាហ៍មុនមានពាក្យចចាមអារ៉ាមលេចឮថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានជំងឺដាច់សរសៃឈាមខួរក្បាលប៉ុន្តែលោកហ៊ុន សែន បានធ្វើប្រតិកម្មយ៉ាងខ្លាំងចំពោះការលេចឮព័ត៌មានពាក់ព័ន្ធនឹងសុខភាពរបស់លោកដោយលោកទំនងជាចង់វាយប្រហារទៅលើមេដឹកនាំគណបក្សប្រឆាំងដោយមិនចំឈ្មោះថាឱ្យត្រៀមវេចបង្វិចឱ្យហើយទៅបើលោកស្លាប់ក៏ដោយនោះ៕