ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រតិកម្ម​នឹង​អ្នករិះគន់​រឿង​លុប​បឹង​បណ្តាល​ឲ្យ​មាន​ជំនន់​ក្នុង​ទីក្រុង


រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​រិះគន់​ការ​លុប​បឹង ទើប​បណ្តាល​ឲ្យ​ជន់​លិច​ទីក្រុង​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

លោក​បាន​ថ្លែងការពារ​ថា​ ទឹក​ជំនន់​លិច​ក្រុង គឺ​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​វា​កើត​ឡើង​នៅ​ប្រទេស​ផ្សេង​ដែរ មិន​មែន​មាន​តែ​នៅ​កម្ពុជា​ទេ។

លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ «ខ្ញុំស្អប់បំផុត ស្អប់អាពេលទឹកជំនន់ម្តងៗ គឺជេរនោះជេរ ជេរថាឯងលុបបឹង ស្គាល់ទេពាក្យជំនន់?»

លោក ហ៊ុន សែន បន្ថែម​ថា ​នៅ​ពេល​មាន​ជំនន់​ក្នុង​ទីក្រុង មាន​ការ​និយាយ​«ដៀម​ដាម»ដល់​អភិបាល​រាជ​ធានី​ភ្នំពេញ​អំពី​ការ​លុប​បឹង។

គួរ​បញ្ជាក់​ថា ​បឹង​ធំៗ​មួយ​ចំនួន ដែល​ជា​ផ្នែក​នៃ​ការ​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ទឹក​ភ្លៀង​ជន់​លិច​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាក់​ដី​លុប​ជា​បន្ត​បន្ទាប់​សម្រាប់​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម ​ដោយ​មាន​ការ​សង់​អគារ​ធំៗ​ និង​ខ្ពស់ៗ។ ​បឹង​ដែល​ត្រូវ​បាន​ចាក់​លុប​មួយ​ចំនួន​រួមមាន​បឹង​ពោង​ពាយ ​បឹងកក់ ​បឹង​ទំពុន ​បឹង​ប៉ាយ៉ាប ​បឹងស្នោរ បឹង​ជើងឯក និង​បឹង​តាមោក​ជា​ដើម៕

XS
SM
MD
LG