ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំង​ចំពោះ​សំណើ​​ជ្រើសតាំង​សមាសភាព​គជប​ដោយ​សំឡេង​​សភា​២ភាគ​៣


Para pendukung partai Liga Nasional Myanmar untuk Demokrasi (NLD) merayakan hasil pemilihan umum yang ditempel di luar kantor pusat partai di Yangon, Myanmar (9/11). (AP/Gemunu Amarasinghe)
Para pendukung partai Liga Nasional Myanmar untuk Demokrasi (NLD) merayakan hasil pemilihan umum yang ditempel di luar kantor pusat partai di Yangon, Myanmar (9/11). (AP/Gemunu Amarasinghe)

លោកហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ដាច់​ណាត់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​របស់​លោក​នឹង​មិន​ធ្វើ​ការចរចា​ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដាច់ខាត​ ប្រសិន​បើ​គណបក្ស​ជំទាស់​នៅ​តែ​ទទូច​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាសភាព​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សម្លេង​២ភាគ​៣ នៃ​សមាជិកសភា​នោះ។

ថ្លែង​ក្នុង​ពិធី​ទិវា​មច្ឆាជាតិ​ក្នុង​ខេត្តកំពង់​ឆ្នាំ​ងកាល​ពី​ព្រឹក​ថ្ងៃ​អង្គារ៍ លោកហ៊ុន សែន និយាយ​ថា​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព​គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គជប)តាម​រូបមន្ត​២ភាគ​៣​នឹង​បង្កឲ្យមាន​ភាព​ជាប់​គាំង​នយោបាយ។

«បើ​អ្នក​ឯង​ទារ​២ភាគ៣​គឺអត់ទេ។​និយាយ​ដាច់ខាត​គឺ​អត់ទេ។ អ្នក​ឯង​ធ្វើអ្វី​ធ្វើទៅ។ អ្នក​ឯង​ថា​បើ​មិន​បាន​បោះឆ្នោត​ដោយ​សម្លេង២ភាគ​៣​ក្នុង​រដ្ឋ​សភា​អ្នកឯង​មិនចូល(ប្រជុំសភា) អ្នកឯង​មិន​ចូល​ហី​ទៅ។ ឥឡូវ​អ្នក​ឯង​មិនទាន់​ចូល ខ្ញុំ​មាន​ទាន់​ងាប់​ឯណា។​ប្រជាជន​ខ្មែរ​មាន​ទាន់​ងាប់​ឯណា។​ធ្វើ​ដូច​មេ​ម៉ាហ្វ្យ៉ា​ម៉េច។»

ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​វិបត្តិ​នយោបាយ​អស់​រយៈ​ពេល​ជិត​មួយឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣។ ហើយអ្វី​ដែល​នាំ​ឲ្យ​ជាប់​គាំង​នៅ​ក្នុង​ពេល​នេះ​គឺការខ្វែង​គំនិត​គ្នាលើ​ការ​អនុម័ត​បង្កើត​សមាស​ភាព(គជប)។ ចំណុច​នេះ​គឺជា​ការប្រទាញ​ប្រទង់​គ្នា​យ៉ាង​តឹង​តែង​បំផុត។

គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​ឲ្យ​ដាក់​គជប ជា​ស្ថាប័ន​ធម្មនុញ្ញ​ឬ​មាន​ន័យ​ថា​ត្រូវ​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​ការ​ជ្រើសតាំង​សមាសភាព​នៃ​គជប ត្រូវ​មាន​ការយល់​ព្រម​ពី​សមាជិក​សភា​ចំនួន​២ភាគ៣។​

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់​ស្រប​ឲ្យ​ដាក់​ស្ថាបន័​រៀប​ចំ​ការបោះឆ្នោត​នេះ​ទៅជា​ស្ថាបន័​ធម្មនុញ្ញ ប៉ុន្តែ​មិន​យល់​ព្រម​ឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​នៃស្ថាបន័​នេះ​ដោយ​សម្លេង​២ភាគ​៣​នៃ​សមាជិក​សភា​ទេ។ គឺ​គណបក្ស​កាន់​អំណាច​ទាមទារ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាសភាព​ គជប នេះ​ដោយ​សម្លេង​៥០​បូក១​នៃ​សមាជិក​សភា​សរុប។

ទោះ​ជា​បែប​នេះ​ក្តី​លោក យ៉ែម ប៉ុញ្ញរិទ្ធ តំណាង​រាស្ដ្រ​និងជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​គណបក្ស​ជំទាស់​នៅ​តែ​រក្សា​ជំហរ​ទាមទារ​ការ​បោះឆ្នោត​ជ្រើសតាំង​គជប​ដោយ​សម្លេង​២ភាគ៣​នៃ​តំណាងរាស្ដ្រ​សរុប​ក្នុង​រដ្ឋសភា។

«គជប ជា​មូលហេតុ ជា​ឫសគល់​នៃ​បញ្ហា។ ដោយសារ​គជប តែង​តាំង​ឡើង​ដោយ​បក្ស​កាន់​អំណាច។​ដូច្នេះ​យើង​ចង់​ឲ្យ​ស្ថាប័ន​នេះ​ទៅ​ផុត​ដៃ​ពី​បក្ស​តែមួយ។​អញ្ចឹង​ជំហរ​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​ត្រូវ​ការដាច់​ខាត​(សម្លេង)​២ភាគ​៣​សម្រាប់​ជ្រើស​តាំង​សមាសភាព ​គជប។»

ក្នង​ពេល​នេះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទូច​ឲ្យ​មាន​ការសម្រុះ​សម្រួល​គ្នា​បែប​នយោបាយ​ដើម្បី​ឈាន​ដល់​ចំណុច​បោះឆ្នោត​នោះ។ ប៉ុន្តែ​លោក​បាន​ព្រមាន​ធ្ងន់​ធ្ងន់​ថា​ប្រសិន​បើ​គណបក្ស​ជំទាស់​ដឹកនាំ​បាតុកម្ម​តវ៉ា​ចំពោះ​បញ្ហា​ទាំង​នេះ នោះ​នឹងមាន​ការ​ឆ្លើយ​តប​វិញ​ជា​មិន​ខាន។​មួយ​វិញ​ទៀត​លោក​បាន​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​ដឹកនាំ​រហូត​ដល់​បោះឆ្នោត​ជា​ថ្មី​នៅ​ឆ្នាំ​២០១៨​ប្រសិន​បើ​ចន្លោះ​ពេល​នោះ​នឹង​មិនមានដំណោះស្រាយ​នយោបាយ​បែបណា​ទេនោះ។

​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​គិត​ថា​ការធ្វើ​បែបនេះ​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់​បង់​ភាព​ស្របច្បាប់​របស់​ខ្លួនលើឆាក​អន្តរជាតិ។

ហើយ​លោក​យល់​ថា​ប្រសិន​បើ​គណបក្ស​ទាំងពីរ​ប្រកាន់​ជំហរ​រឹងរូស​ដាក់គ្នា​នេះ​នឹង​ធ្វើ​ឲ្យ​ភាព​ជាប់​គាំង​នយោបាយ អូស​បន្លាយ។

«បើ​សិន​ស្ថិត​ក្នុង​ជំហរ​រឹង​ដូចគ្នា​បែប​នេះ​នឹង​នៅ​ជាប់គាំង។ ប៉ុន្តែ​គេ​នឹង​មាន​រូបមន្ត​មួយ​ផ្សេង​ទៀត​ដូច​អាមេរិកាំង​បាន​ជួយ​រក​រូប​មន្ត​នេះ​គឺ​ឃើញ​រូបមន្ត​Super Majority។ដើម្បី​ឲ្យ​មាន​ការមូល​មាត់​គ្នា​ឲ្យ​បាន​ច្រើន​ពី​សំណាក់​គណប​ក្ស​ទាំងពីរ»។

​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​ការ​កែទម្រង់​ការបោះឆ្នោត​ប៉ុន្តែ​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដោះស្រាយ​នៅឡើយ។

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អង្គការ​អន្តរជាតិ​រួម​ទាំង​សហគម​អឺរ៉ុប​និង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកសូរិយា ប្រសាទ ស៊ូបេឌី ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការ​ចូលពី​គណបក្ស​ជំទាស់​ក្នុង​ការ​អនុម័ត​សមាសភាព​គជប​នេះ។

ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ផ្អាក​ការចរចា​គ្នា​និង​មិន​ទាន់​ស្រុះស្រួល​គ្នា​ចាប់​ផ្តើម​ការ​ចរចា​គ្នា​ឡើងវិញ​នៅ​ឡើយ​ដោយសារ​ភាព​មិនចុះ​សម្រុង​ផ្នែក​នយោបាយ៕

XS
SM
MD
LG