ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ជំរុញ​ពលរដ្ឋ​ឲ្យ​ទៅ​ចាក់​វ៉ាក់​សាំង​កូវីដ​ក្នុង​ទិវា​ជាតិ​នៃ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ


រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។

ក្នុង​ទិវាជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​១៣តុលា​ឆ្នាំ​២០២១​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស​ឲ្យ​បន្ត​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺកូវីដ​១៩​ទោះបី​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​មួយ​នេះ​រួច​ហើយ​ក៏ដោយ ។

បើ​តាម​លិខិត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ចុះ​ថ្ងៃទី​១៥ ខែ​កញ្ញា ​ឆ្នាំ​២០២១​និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃពុធ​នេះ​បាន​ឲ្យដឹង​ថា​ការ​ប្រារព្ធ​ទិវាជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លើក​ទីពីរ​នេះ​គឺ​ត្រូវ​បាន​កំណត់​ស្រប​តាម​ទិវា​អាស៊ាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​ទិវា​អន្តរជាតិ​ជាតិ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ១៩​ក្នុង​ន័យ​ដើម​ថា៖ «ទោះបី​ជា​បង​ប្អូន​ជន​រួម​ជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ​១៩​ហើយ​ក៏ដោយ​ក៏ត្រូវ​បន្តរក្សា​និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់​និង​វិធាន​សុខាភិបាល​...ហើយ​បើ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ១៩​សូម​មេត្តា​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​តាម​ការ​ណែនាំ​និង​តាម​ទីកន្លែង​ដែល​បាន​កំណត់​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត​ដើម្បី​បង្កើត​ភាព​ស៊ាំ​ចៀស​ផុត​ពី​គ្រោះ​មហន្ត​រាយ​នៃ​ជំងឺ​រាតត្បាត​កាច​សាហាវ​នេះ»។​

អំឡុង​ពេល​នៃ​ការ​រៀបចំ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​លោក ​ហ៊ុន សែន​ បាន​ប្រកាស​ថា​ប្រសិន​បើ​ស្ថានភាព​ឆ្លង​ជំងឺកូវីដ​១៩​មិន​អាក្រក់​ខ្លាំង​ក្រោយ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​នេះ​រដ្ឋាភិបាល​នឹង​បើក​ប្រទេស ដើម្បី​ស្តារ​សកម្មភាព​សង្គម​និង​សេដ្ឋកិច្ច​ទាំង​មូល​ឡើង​វិញ៕

XS
SM
MD
LG