ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​​ហ៊ុន សែននិង​​លោកស ខេង​រៀបចំប្ដឹង​លោក​សម រង្ស៊ី នៅ​តុលាការ​ប្រទេសបារាំង


លោក ស ខេង​ និង​ លោក សម រង្ស៊ី បន្ទាប់​ពីជំនួប​ប្រជុំពិភាក្សា​គ្នា​អំពី​ការធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ២០១៥ (ហ៊ាន សុជាតា/VOA)

លោក​​​ផៃ ស៊ីផាន​ឲ្យ​ដឹង​ទៀត​ថា ​គម្រោង​ប្តឹង​លោក​សម រង្ស៊ី​ទៅតុលាការ​ប្រទេស​បារាំង​មាន​គោល​បំណង​រក​យុត្តិធម៌​ជាសកល​ជូន​លោក​ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននិងលោក​ស ខេង​ រដ្ឋមន្ត្រី​មហាផ្ទៃ​នឹងរៀបចំ​ប្ដឹង​លោកសម រង្ស៊ី ទៅ​តុលាការ​ប្រទេស​បារាំង​រឿងទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះ​ជាតិ​សរសេរ​ថា ​លោក​ហ៊ុន សែន​ជាអ្នក​សម្លាប់​លោក​ហុក ឡង់ឌី ​អតីត​អគ្គស្នង​ការ​នគរបាល​ជាតិ។ ​នេះ​បើតាម​បណ្តាញព័ត៌មាន​ក្នុងស្រុក​ដែល​ដកស្រង់​សម្តីលោកផៃ ស៊ីផាន​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល។

លោក ហ៊ុន សែន​ ប្រកាស​វិធានការ​ផ្លូវច្បាប់​នេះ​ក្នុងកិច្ច​ប្រជុំគណៈ​រដ្ឋមន្រ្តី​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ។
លោក​ផៃ ស៊ីផាន​ឲ្យ​ដឹង​ទៀត​ថា ​គម្រោង​ប្តឹង​លោក​សម រង្ស៊ី​ទៅតុលាការ​ប្រទេស​បារាំង​មាន​គោល​បំណង​រក​យុត្តិធម៌​ជាសកល​ជូន​លោក​ហ៊ុន សែន។ ​មុនពេល​សម្រេច​ប្តឹង​លោក​សម រង្ស៊ី​លោក​ ហ៊ុន សែន​ បាន​បបួល​លោក​ ​សម រង្ស៊ី​ស្បថ​ដាក់ជីវិត​ខ្លួនឯង ​ក្រុម​គ្រួសារ​និង​សាច់​ញាតិ ព្រមទាំង​មនុស្ស​ជំនិត​១០០​នាក់ ​បើថា​លោក​ពិតជា​បាន​រៀបចំ​គម្រោង​សម្លាប់​លោក​ហ៊ុក ឡង់ឌី​ពិត​មែន​នោះ។ ប៉ុន្តែ​លោកសម រង្ស៊ី​មិន​បាន​ទទួល​ការស្បថនេះ​ទេ។​ មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​ចាត់ទុក​ថា ​ការ​ស្បថគ្រាន់​តែវិធី​ទាល់​ច្រក​និង​បែប​កូនក្មេង​តែ​ប៉ុណ្ណោះ។ ​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​កាលពីថ្ងៃ​ទី២ ខែ​មិថុនា សរសេរ​បែប​សន្និដ្ឋាន​ និង​វិភាគ​ថា ​លោក​ហ៊ុន សែន​ជាអ្នក​បញ្ជា​ការ​សម្លាប់​លោក​ហុក ឡង់ឌី​ ហើយ​ថា ​កូន​ប្រុស​របស់​លោក​ហុក ឡង់ឌី​ គឺលោក​ឌី វិជ្ជាដែល​ជាកូន​ប្រសារ​របស់លោកហ៊ុន សែន​ដែរ​នោះ ​កំពុង​រៀបចំ​ផែនការ​ជាមួយ​លោក​ស ខេង ​ដើម្បី​រកវិធី​សងសឹក ដែល​នាំ​ឲ្យ​លោក​ស ខេង​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក​ហ៊ុន សែន​ប្តឹង​លោក​សម រង្ស៊ី។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​អះអាង​ថា ​លោក​ហ៊ុន សែន​រៀបចំ​ឃាតកម្ម​លោក​ហុក ឡង់ឌី​ដោយ​ដោយសារ​តែ​លោក​ហុក ឡង់ឌី​ដឹង​រឿង​អាក្រក់​របស់​លោកហ៊ុន សែន​ច្រើន​ពេក។ ​

របាយ​ការណ៍​របស់​សមត្ថកិច្ច​លោកហ៊ុន សែន​ដែល​ជា​ដើម​បណ្តឹង​អះអាង​ថា ​លោក​ហុក ឡង់ឌី​បាន​ស្លាប់​ក្នុង​ករណី​ធ្លាក់ឧទ្ធម្ភាគចក្រ​នៅ​ខេត្តស្វាយរៀង​ដោយ​សារ​អាកាសធាតុ​អាក្រក់​ដែល​មាន​ភ្លៀង​ធ្លាក់ខ្លាំង ​និង​រន្ទៈបាញ់​ចំថ្ងៃបុណ្យ​ខួប​ឯករាជ្យ​ជាតិ​៩​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨៕​


សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG