កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានចេញរបាយការណ៍ស្តីពីស្ថានភាពនៃការជួញដូរមនុស្សនៅទូទាំងពិភពលោកប្រចាំឆ្នាំ២០១២។
ក្នុងនោះប្រទេសកម្ពុជាត្រូវបានសហរដ្ឋអាមេរិកចាត់ទុកក្នុងចំណាត់ថ្នាក់ប្រទេសកម្រិតទី២ ដែលមានន័យថា មានការខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរ ប៉ុន្តែមិនទាន់ដល់កម្រិតល្អនៅឡើយ។
ចូលជាវាគ្មិននៅយប់នេះមានលោកស្រី ពុង ឈីវកេក ប្រធាននៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានចូលរួមសកម្មភាពជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះទាំងនោះ។ លោកស្រីពន្យល់បន្ថែមពីស្ថានភាពនៃការជួញដូរនេះនិងវិធីដែលពលរដ្ឋខ្មែរត្រូវការពារខ្លួន។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេពិសេស ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com