ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ថា​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជាឆ្នាំ​២០១៩ ​មាន​ការ​ធ្លាក់​ចុះ


រូបថត​​នៃ​គេហទំព័រ​សិទ្ធិ​មនុស្ស​ Human Rights Watch បង្ហាញ​ពី​​ផ្នែក​កម្ពុជា​នៃ​របាយការណ៍​​ប្រចាំ​​ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​​។ ថត​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (VOA)
រូបថត​​នៃ​គេហទំព័រ​សិទ្ធិ​មនុស្ស​ Human Rights Watch បង្ហាញ​ពី​​ផ្នែក​កម្ពុជា​នៃ​របាយការណ៍​​ប្រចាំ​​ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​សាកល​​។ ថត​នៅ​ថ្ងៃ​ពុធ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០។ (VOA)

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្សពិភព​លោក​ដដែល​បាន​និយាយ​យោង​ទៅលើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​តុលាការ​កំពូល​ដែល​ត្រួតត្រា​ដោយ​គណបក្ស​កាន់​អំណាច​បាន​រំលាយ​គណ​បក្សសង្គ្រោះ​ជាតិ​ មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨។

​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human ​Rights​ Watch ​បាន​និយាយ​នៅថ្ងៃនេះ​ថា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅតែ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​២០១៩ ​បន្ទាប់​ពីការ​បោះ​ឆ្នោត​ជាតិ​ដែល​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​សែន​និង​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ដណ្តើម​យក​អាសនៈ​ទាំង​អស់​ចំនួន​១២៥​នៅ​ក្នុង​សភា ​ហើយដឹក​នាំ​ប្រទេស​ដោយ​រដ្ឋាភិបាល ឯកបក្ស។

របាយ​ការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ចេញ​ផ្សាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្សពិភព​លោក​ដដែល​បាន​និយាយ​យោង​ទៅលើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​តុលាការ​កំពូល​ដែល​ត្រួតត្រា​ដោយ​គណបក្ស​កាន់​អំណាច​បាន​រំលាយ​គណ​បក្សសង្គ្រោះ​ជាតិ​ មុនការ​បោះឆ្នោត​ឆ្នាំ​២០១៨ ​ហើយ​ដាក់​បំរាម​មិន​ឲ្យ​ក្រុម​មន្ត្រី​គណបក្សនេះ​ចំនួន​១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ ចោទ​ប្រកាន់​ ចាប់ខ្លួន​ដាក់​គុកមនុស្ស​ប្រហែល​៩០​នាក់​ទាក់ទងនឹង​ហេតុ​ផល​ខាង​នយោបាយ ​នៅពាក់​កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០១៩ ​ដែល​រួមមាន​ទាំង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជនគណបក្ស​នយោ​បាយ។

របាយ​ការណ៍​ដដែល​បាន​និយាយ​អំពីការ​ធ្លាក់ចុះ​សេរីភាព​សារព័ត៌មាន ​ការធ្វើ​ទុក្ខបុក ម្នេញ​ដល់​សហជីព​ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ច្បាប់​ថ្មី​ឬធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​មាន​ស្រាប់​ រួមមាន​ការធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​ច្បាប់​សហជីព​និងច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ ធ្វើការ​រឹត ត្បិត​យ៉ាងខ្លាំង​លើ​សេរីភាព​បញ្ចេញមតិ​ ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​ជាដើម។

​សហភាព​អឺរ៉ុប ​ចាប់​ផ្តើម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​នីតិវិធី​ដើម្បី​ព្យួរ​ការ​អនុ​គ្រោះពន្ធផ្នែក​ពាណិជ្ជកម្ម​ដល់​ទំនិញ​កម្ពុជា​ទាំងអស់​លើកលែង​តែអាវុធហៅថា​ EBA ​ដោយ​ផ្អែក លើ​ការ​មិន​អនុវត្ត​ទៅតាម​សន្ធិសញ្ញាសិទ្ធិមនុស្ស​អន្តរជាតិ​និង​សន្ធិសញ្ញា​ពលកម្ម​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត។​ ការ​សម្រេច​របស់​សហភាព​អឺរ៉ុប ​ជា​លើក​ចុងក្រោយ​នឹងកើត​ឡើង​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​នេះ ​ប្រសិន​បើ​កម្ពុជា​មិន​ធ្វើតាម​អ្វី​ដែល​ជា​កិច្ច​ព្រម​ព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​រឿង​គោរពសិទ្ធិមនុស្ស​និង​លទ្ធិ​ប្រជាធិប​តេយ្យ៕

XS
SM
MD
LG