ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ HRW អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការធ្វើទុក្ខ​បុកម្នេញ​អ្នកតវ៉ា


ស្ត្រីម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពី​កម្លាំង​សន្តិសុខ​បំបែក​ក្រុមអ្នកតវ៉ា​តូច​មួយ​នៅជិត​ស្ថានទូតចិន ដែល​តវ៉ា​ប្រឆាំងនឹង​ផែនការ​ដែល​ត្រូវបាន​ចោទ​ថា ជំរុញ​ឲ្យ​មាន​វត្តមាន​យោធា​របស់​ក្រុងប៉េកាំង​នៅក្នុង​ប្រទេស​នេះ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
ស្ត្រីម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពី​កម្លាំង​សន្តិសុខ​បំបែក​ក្រុមអ្នកតវ៉ា​តូច​មួយ​នៅជិត​ស្ថានទូតចិន ដែល​តវ៉ា​ប្រឆាំងនឹង​ផែនការ​ដែល​ត្រូវបាន​ចោទ​ថា ជំរុញ​ឲ្យ​មាន​វត្តមាន​យោធា​របស់​ក្រុងប៉េកាំង​នៅក្នុង​ប្រទេស​នេះ ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស Human Rights Watch កាល​ពី​ថ្ងៃ​ពុធ​ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បញ្ឈប់​ការ​គំរាមកំហែង​និង​ការ​ចាប់ខ្លួន​សកម្មជន​ដែល​បាន​ចូលរួម​ក្នុង​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា ដែល​ត្រូវ​ចំ​ខួប​ទី​២៩​នៃ​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​បំបែក​ក្រុម​បាតុករ​ដែល​បាន​តវ៉ា​ប្រឆាំង​នឹង​«វត្តមាន​យោធាន​ចិន​នៅ​កម្ពុជា»នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុង​ក្រុង​ភ្នំពេញ។

លោក Phil Robertson នាយក​រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​នៃ​អង្គការ Human Rights Watch ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ថា «វាជា​រឿង​អាក្រក់​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយសន្តិវិធី ប៉ុន្តែ​វា​ជា​ការ​វាយប្រហារ​លើភាព​ថ្លៃថ្នូរជា​មូលដ្ឋាន​សម្រាប់​លោក ហ៊ុន សែន ក្នុង​ការ​គំរាម​សមាជិក​ក្រុម​គ្រួសារ​ រួម​ទាំង​កុមារ​ផង»។

កាល​ពី​ដើម​សប្តាហ៍​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​គំរាម​ជា​សាធារណៈ​លើ​ក្រុម​គ្រួសារ​របស់​អតីត​អ្នកតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​ម្នាក់​ គឺ​លោក​ ហូរ វ៉ាន់​ និង​សមាជិក​គ្រួសារ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​ដែល​លោក​មិន​បាន​បញ្ជាក់​ឈ្មោះ​ចំៗ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស បាន​សរសេរ​តាម​ទំព័រហ្វេសប៊ុក​របស់​លោក​ដោយ​ចាត់ទុក​សកម្មភាពប្រមូលផ្តុំ​តវ៉ា​របស់​សកម្មជន​ថា​ធ្វើ​ឡើង​ «តាម​បែប​អនាធិបតេយ្យ ដែល​អាច​បង្កភាព​ចលាចល និង​អសន្តិសុខ​ដល់​សង្គម»៕

XS
SM
MD
LG