ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ កុមារ​ចំណាក​ស្រុក​ឆ្លងកាត់​ព្រៃ Darien Gap សំដៅ​មក​ស.រ.អ កើនឡើង​ខ្លាំង


រូបឯកសារ៖ ជនចំណាកស្រុក​រួមជាមួយ​ទារក​ឆ្លងកាត់​ទន្លេ Chucunaque បន្ទាប់ពី​ធ្វើ​ដំណើរ​ថ្មើរ​ជើង​កាត់ព្រៃ​តំបន់ Darien Gap ក្នុង​ភូមិ Bajo Chiquito ខេត្ត Darien ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ ជនចំណាកស្រុក​រួមជាមួយ​ទារក​ឆ្លងកាត់​ទន្លេ Chucunaque បន្ទាប់ពី​ធ្វើ​ដំណើរ​ថ្មើរ​ជើង​កាត់ព្រៃ​តំបន់ Darien Gap ក្នុង​ភូមិ Bajo Chiquito ខេត្ត Darien ប្រទេស​ប៉ាណាម៉ា កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ចំនួន​កុមារ​ចំណាក​ស្រុក​ដែល​សំដៅ​មក​សហរដ្ឋ​អាមេរិក​ដោយ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​កាត់​ព្រៃ​តំបន់ Darien Gap ដ៏​គ្រោះថ្នាក់​នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា បាន​កើន​ជាង ១៥ ដង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​ទំនងជា​កើនឡើង​បន្ថែម​ទៀត​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​យូនីសេហ្វ (UNICEF) កាលពី​ថ្ងៃ​ចន្ទ។

អង្គការ​យូនីសេហ្វបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ក្នុង​ចំណោម​ជន​ចំណាក​ស្រុក​ទាំង​នេះ​ នៅ​ក្នុង​ឆ្នាំ ២០១៧ កុមារ​មាន​ចំនួន​តែ ២% ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​នេះ​ បាន​កើនឡើង​ដល់​ទៅ​ជាង ២៥% នៅ​ឆ្នាំ ២០២០។

ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​នេះ​បាន​បន្ថែម​ថា ព្រៃ​តំបន់ Darien Gap ដែល​ជា​ច្រក​របៀង​ផ្លូវ​គោក​នៅ​ចន្លោះ​ប្រទេស​កូឡុំប៊ី​និង​ប្រទេស​ប៉ាណាម៉ា គឺជា «ផ្លូវ​មួយ​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ពិភពលោក ដោយសារតែ​វា​មាន​ភ្នំ សត្វព្រៃ និង​សត្វល្អិត ក៏​ដូចជា​វត្តមាន​របស់​អង្គការ​ឧក្រិដ្ឋកម្ម​នានា​ផងដែរ»។

ការ​ឆ្លងកាត់​តំបន់​ព្រៃ​ទឹកភ្លៀង Darien Gap ដ៏​ធំ​ល្វឹងល្វើយ​នេះ គឺជា​ជម្រើស​តែ​មួយ​គត់​សម្រាប់​ជន​ចំណាក​ស្រុក​ដែល​ធ្វើ​ដំណើរ​ពី​ទ្វីប​អាមេរិក​ខាង​ត្បូង​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ជន​ចំណាក​ស្រុក​ភាគ​ច្រើន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​កន្លែង​នេះ​ គឺ​ជនជាតិ​ហៃទី​និង​គុយបា ក៏ប៉ុន្តែ គេ​ក៏​ឃើញ​មាន​ជាតិ​សាសន៍​អាស៊ី​ និង​អាហ្វ្រិក​ខ្លះ​ផងដែរ។

អង្គការ​យូនីសេហ្វ​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​មក​នេះ មាន​ជន​ចំណាក​ស្រុក​ជាង ៤៦.៥០០ នាក់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កុមារ​និង​ក្មេង​ជំទង់​ចំនួន ៦.២៤០ នាក់ ផង​ដែរ បាន​ឆ្លង​កាត់​ព្រៃ​នេះ។ ចំនួន​អនីតិជន​បាន​កើនឡើង​ពី ១០៩ នាក់​នៅ​ឆ្នាំ ២០១៧ ទៅ ១.៦៥៣ នាក់​នៅ​ឆ្នាំ ២០២០៕

XS
SM
MD
LG