ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ HRW គ្រោង​សម្ពោធសៀវភៅបែបគំនូរ«ក្បត់ពាក្យសន្យា‍»ពីរឿងរ៉ាវរបស់អ្នកនាងតាត ម៉ារីណា


គម្រប​សៀវភៅ​បែប​គំនូរ​ដែល​មាន​ចំណង​ជើង​ថា «ក្បត់ពាក្យសន្យា៖ រឿងពិត‍» ដែល​និពន្ធដោយ​លោក Eric Pape និង​អ្នក​គំនូរ Vrej Kassouny សហការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ (រូបថតដោយ Human Rights Watch)
គម្រប​សៀវភៅ​បែប​គំនូរ​ដែល​មាន​ចំណង​ជើង​ថា «ក្បត់ពាក្យសន្យា៖ រឿងពិត‍» ដែល​និពន្ធដោយ​លោក Eric Pape និង​អ្នក​គំនូរ Vrej Kassouny សហការ​ជាមួយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សអន្តរជាតិ Human Rights Watch។ (រូបថតដោយ Human Rights Watch)

​​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “He Promised to Protect Me: A True Story” ឬ​ជា​ភាសា​ខ្មែរ​ថា «ក្បត់​ពាក្យ​សន្យា៖ រឿង​ពិត‍» ​បង្ហាញ​ពី​បទពិសោធន៍​របស់​អ្នក​នាង តាត ម៉ារីណា ដែល​ជា​ជន​រងគ្រោះ​ម្នាក់​ ដោយ​សារ​ការ​ជះ​ទឹក​អាស៊ីដ​នៅ​កម្ពុជា។

កាលពី​ដើម​ខែធ្នូ ឆ្នាំ​១៩៩៩ នៅ​ផ្សារ​អូឡាំពិក ​រាជធានី​ភ្នំពេញ យុវតី​វ័យ​ក្មេង​ម្នាក់ ត្រូវបាន​ស្ត្រី​ម្នាក់​និង​អង្គរក្ស​ពីរ​នាក់ ជះ​ទឹក​អាស៊ីដ​ចំណុះ​៥លីត្រ​ ស្រោច​ពេញ​ក្បាល មុខ និង​ដងខ្លួន។

ឥឡូវ​ជិត​២០ឆ្នាំ​ក្រោយ​មក រឿងរ៉ាវផ្ទាល់ខ្លួន​និង​បទ​ពិសោធន៍​ដ៏​ខ្លោចផ្សារ​របស់​យុវតី​ខ្មែរ​ម្នាក់​នេះ​ ដែល​បច្ចុប្បន្ន​ស្ថិតក្នុងវ័យកណ្តាល ត្រូវបាន​រៀបរាប់​នៅក្នុង​សៀវភៅ​បែប​គំនូរ​មួយ ដែល​នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch។

សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “He Promised to Protect Me: A True Story” ឬ​ជា​ភាសា​ខ្មែរ​ថា «ក្បត់​ពាក្យ​សន្យា៖ រឿង​ពិត‍» ​បង្ហាញ​ពី​បទពិសោធន៍​របស់​អ្នក​នាង តាត ម៉ារីណា ដែល​ជា​ជន​រងគ្រោះ​ម្នាក់​ ដោយ​សារ​ការ​ជះ​ទឹក​អាស៊ីដ​នៅ​កម្ពុជា។

សៀវភៅ​នេះ​ត្រូវបាន​និពន្ធ​ឡើង​ដោយ​លោក Eric Pape ដែល​ជា​អ្នក​កាសែត និង​អ្នក​និពន្ធ​បែប​រូបភាព​ជនជាតិ​អាមេរិកាំង​ម្នាក់។ លោក​បាន​រៀបរៀង​សៀវភៅ​នេះ​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សហការ​ជាមួយ​នឹង​អ្នក​គូរ​រូប​ជនជាតិ​អាមេរិកាំង​ឈ្មោះ Vrej Kassouny និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch។

សៀវភៅ​ដែល​មាន​កម្រាស់​ចំនួន​១៣២​ទំព័រ​នេះ ត្រូវបាន​បោះពុម្ពផ្សាយ​ជា​បីភាសា​គឺ​ភាសាអង់គ្លេស ភាសា​ខ្មែរ និង​ភាសា​ថៃ។

បុព្វកថា​របស់​អ្នក​និពន្ធ​នៅ​ក្នុង​សៀវភៅ​នេះ ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ចែក​រំលែក​បទពិសោធន៍ និង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​នេះ អ្នក​នាង​ តាត ម៉ារីណា សង្ឃឹម​ថា «ក្មេង​ស្រី​និង​ស្ត្រី​ដទៃទៀត អាច​គេច​ផុត​ពី​ទុក្ខភ័យ​ដែល​នាង​បាន​ស៊ូ​ទ្រាំ‍» ក្រោយ​ពី​សោកនាដកម្ម​នៃ​ការ​ជះ​ទឹក​អាស៊ីដ​មក​លើ​រូបនាង​ ក្នុង​ពេល​ដែល​មានអាយុ​ត្រឹម​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ៕

XS
SM
MD
LG