ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា​ក្រុង​ព្យុងយ៉ាង​ព្យាយាម​គ្រប់គ្រង​ព័ត៌មាន​កាន់​តែ​ខ្លាំង​ឡើងៗ


មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un និយាយ​ទៅ​កាន់​ក្រុម​មន្រ្តី​របស់​ខ្លួន​ខណៈ​ពេល​ដែល​លោក​ធ្វើ​ទស្សនៈកិច្ច​ការ​បាញ់​​មីស៊ីល​ប្រឆាំង​នាវា​ចម្បាំង​សាកល្បង​ដែល​នឹង​ត្រូវ​បំពាក់​នៅ​ក្នុង​មូលដា្ឋន​កងទ័ព​ជើង​ទឹក​របស់​កូរ៉េ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥។
មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un និយាយ​ទៅ​កាន់​ក្រុម​មន្រ្តី​របស់​ខ្លួន​ខណៈ​ពេល​ដែល​លោក​ធ្វើ​ទស្សនៈកិច្ច​ការ​បាញ់​​មីស៊ីល​ប្រឆាំង​នាវា​ចម្បាំង​សាកល្បង​ដែល​នឹង​ត្រូវ​បំពាក់​នៅ​ក្នុង​មូលដា្ឋន​កងទ័ព​ជើង​ទឹក​របស់​កូរ៉េ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥។

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​ទីតាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិកនិយាយ​ថា ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ​សម្រាប់​ពលរដ្ឋ​កូរ៉េ​ខាងជើងក្នុង​ ការ​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួន​នៅពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ ព្យាយាមបង្កើន​ការ​ត្រួតត្រា​របស់​ខ្លួន​លើ​លំហូរ​ព័ត៌មាន​នោះ។

​ អង្គការ​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​នៅក្នុង​ការ​ប្រកាស​ព័ត៌មានដែល​បាន​ ចេញ​ផ្សាយ​ពី​ការិយាល័យ​របស់​ខ្លួន​ក្នុង​ទីក្រុង​សេអ៊ូល​នៅ​ដើម​សប្តាហ៍​នេះ ​ថា ​កូរ៉េ​ខាងជើង​កំពុងខំ​ប្រឹងប្រែងដើម្បី​ត្រួតត្រាព្រំដែនរបស់​ ខ្លួន​ហើយ​និង​កាត់​បន្ថយព័ត៌មាន​ដែល​ហូរ​ចូលនិង​ចេញ​ពី​ប្រទេសដោយ​ ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំងលើ​ពលរដ្ឋ​ដែល​ព្យាយាម​រត់គេច​ចេញ​ពី​ ប្រទេស​ ​ហើយ​និងកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាន់​តែ​ធ្ងន់​ឡើងៗ​ដល់​អ្នក​ដែល ជួយ​ពួកគេ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទជាមួយ​វីអូអេ​ ផ្សាយ​ជា​ភាសា​កូរ៉េ ​លោក Phil Robertson នាយករង​ទទួល​បន្ទុក​អាស៊ី​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​និយាយ​ថា ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​គិតថា​ខ្លួន​បាន​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ ពី​ព្រោះ​តែ​នៅពេល​ដែល​មនុស្ស​ ​ចាកចេញ​ពី​កូរ៉េ​ខាងជើង ​ពួកគេ​នាំ​យក​រឿង​រ៉ាវ​របស់​ពួកគេ​ទៅ​ជាមួយ។

លោក Robertson មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​យើង​កំពុង​មើល​ឃើញមនុស្សត្រូវ​គេធ្វើ​ទារុណកម្ម​កាន់​តែ​ខ្លាំង​ ឡើងៗ​ជាង​កាល​ពី​ពេល​មុន​ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ដ៏​សំខាន់របស់​ខ្លួន ដើម្បី​ចូល​និង​ចាក​ចេញពី​ប្រទេស​របស់​ពួកគេ​ឬ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ និង​ទទួល​ព័ត៌មាននោះ។

​លោក Robertson មាន​ប្រសាសន៍​បន្តទៀត​ថា «វាក៏ជា​ការ​លំបាក​កាន់​តែខ្លាំងឡើងៗដើម្បីធ្វើ​ដំណើរកាត់ តាមប្រទេសចិនហើយ​ឆ្លងទៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ដូចជា​ឡាវ​និង​ប្រទេស​ ថៃ ជា​កន្លែង​ដែល​ជនជាតិ​កូរ៉េ​ខាងជើង​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង។

យោ​ង​ទៅ​តាម​លោក Robertson ​វាក៏​កំពុង​ក្លាយ​ជា​ការ​លំបាកកាន់​តែខ្លាំងឡើងៗក្នុងការ​ ប្រាស្រ័យ​ទាក់ទងជាមួយ​ជនជាតិកូរ៉េ​ខាងជើង ជាពិសេស​នៅតាមបណ្តោយ​ព្រំ​ដែនជាមួយ​ប្រទេស​ចិន។

កូរ៉េខាងជើងជាប្រទេសឯកោ​បំផុត​មួយ​នៃ​បណ្តា​ប្រទេស​ឯកោបំផុត​របស់ ​ពិភពលោក​ មិន​បាន​ឆ្លើយ​តប​ដល់​ការ​ចោទ​ប្រកាន់ពី​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ទេ៕

XS
SM
MD
LG