ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​ពួករដ្ឋឥស្លាម​នឹង​ការ​ពារ​តំបន់​ខ្លួន​គ្រប់គ្រង​យ៉ាង​ដូចម្តេច?


កងទាហាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​រំដោះ​ក្រុង Raqqa ពី​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម កាល​ពី​ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ​២០១៦។
កងទាហាន​ចូលរួម​នៅ​ក្នុង​ប្រតិបត្តិការ​រំដោះ​ក្រុង Raqqa ពី​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋឥស្លាម កាល​ពី​ថ្ងៃទី២៤ ខែ​ឧសភា ឆ្នាំ​២០១៦។

ក្រុម​មេបញ្ជាការ​អំបូរ Kurd នៅ​ក្នុង​ប្រទេស​ស៊ីរី​ កំពុង​ធ្វើការ​ទប់ទល់​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាតនិង​ការ​ឆ្មក់វាយ​ប្រហារ​បែប​កុម្មង់ដូ​ដោយពួករដ្ឋ​ឥស្លាម​ដែល​ជា​កលយុទ្ធ​ពីរ​ ដែល​ពួកសង្រ្គាម​សាសនា​នេះ​ចូលចិត្ត​ប្រើនៅ​ពេលជិត​បើកវាយ​ប្រហារ​ទប់ទល់​នឹង​ការ​វាយ​លុក​ដោយ​កងកម្លាំង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេសស៊ីរី ​ឬអ៊ីរ៉ាក់ ឬ​នៅ​ពេល​ខ្លួន​បាត់បង់​ដែន​ដី​ទៅ​ក្នុងកណ្តាប់ដៃ​ពួក​សត្រូវ។

ជា​ច្រើន​ដង​មកហើយ​ ពួក​រដ្ឋ​ឥស្លាម​បានទាញ​យក​អត្ថប្រយោជន៍​ពី​ចលភាព​នៃយុទ្ធ​ជន​របស់​ខ្លួន​ ដោយមាន​រួម​បញ្ចូល​ការចេញ​ចូលពី​ផ្នែក​ម្ខាង​នៃព្រំដែន​រវាង​ប្រទេស​ស៊ីរី​ និងអ៊ីរ៉ាក់​ទៅ​កាន់​ផ្នែក​ម្ខាង​ទៀត។ ការ​វាយ​ប្រហារត្រូវ​បាន​ធ្វើ​ឡើង​នៅ​កន្លែង​ដែល​គេ​រំពឹង​ថា ​មិន​សូវ​មាន​ការ​វាយ​ប្រហារនិង​ការប្រើ​ជន​គ្រាប់បែកអត្តឃាត​ និង​ការ​ឆ្មក់វាយ​ប្រហារយ៉ាង​ឆាប់រហ័ស​នៅ​ពីក្រោយ​ខ្សែ​បន្ទាត់ការ​ពារ​របស់ពួក​សត្រូវ។

ការណ៍​នេះ​បានត្រូវ​បង្ហាញ​ឲ្យ​ឃើញ​កាលពី​មួយ​ឆ្នាំ​មុននេះ​នៅ​ពេល​ដែល​ក្រុម​គ្មាន​ការ​ទ្រុឌទ្រោម​នេះ​បាន​បើក​ធ្វើការ​វាយ​ប្រហារ​តបត​មួយ​ដែល​បាន​ធ្វើ​ឲ្យរដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ ក្រុង​បាកដាដ​ និង​ក្រុង​ដាម៉ាស​ មាន​ភាពស្រឡាំងកាំង​ដោយ​វាយ​យក​បានមកវិញ​នូវក្រុង​ Ramadi នៃ​ប្រទេស​អ៊ីរ៉ាក់នៅ​ពេលពួក​រដ្ឋ​ឥស្លាម​បាន​ប្រឈម​មុខ​នឹង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ដែលមាន​ចំនួន​ច្រើន។ នៅ​ស្រប​ពេល​ជា​មួយ​គ្នានោះដែរ ​ពួក​រដ្ឋ​ឥស្លាម​ក៏វាយ​យក​បាន​ក្រុង Palmyra នៃ​ប្រទេស​ស៊ីរី​ពីកងកម្លាំង​រដ្ឋាភិបាលស៊ីរី​ ដែល​ឋិតនៅចម្ងាយ​៩៥គ.ម.ពី​ក្រុង​ Ramadi ដែល​ជា​ក្រុង​មួយ​ក្នុង​ទី​រហោដ្ឋាន​ដែល​មានកន្លែង​កេរដំណែល​រ៉ូម៉ាំងដ៏​សំខាន់​មួយ​ក្នុង​ពិភពលោក៕

XS
SM
MD
LG