ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិធី​ដែល​ទីបំផុត​ហ្វីលីពីន​អាច​គ្រប់គ្រង​ជំងឺ​កូវីដ១៩​បាន


អាជីវករម្នាក់ដែលមានពាក់ម៉ាស់ ធាក់កង់ធ្វើអាជីកម្មនៅក្នុងផ្សារមួយ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១។
អាជីវករម្នាក់ដែលមានពាក់ម៉ាស់ ធាក់កង់ធ្វើអាជីកម្មនៅក្នុងផ្សារមួយ ក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១។

អ្នកជំនាញ​និង​ពលរដ្ឋនិយាយ​ថា ​ប្រទេស​ហ្វីលីពីន​ចាត់​វិធានការ​ត្រួតពិនិត្យ​ការរាតត្បាត​ជំងឺ​កូវីដ១៩ តាម​រយៈ​បិទ​សកម្មភាព​សង្គម​យ៉ាង​តឹងរ៉ឹង​ និង​ការបិទ​សាលារៀន​មួយ​ឆ្នាំ ​រួម​ជាមួយ​ការប្រើប្រាស់​របាំងមុខ។

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​ដែល​ត្រូវ​បាន​គេដឹង​ថា​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ទៅ​ធ្វើការនៅប្រទេស​អភិវឌ្ឍន៍​នោះ​ បាន​រាយការណ៍​ថា​ មាន​ការឆ្លង​ថ្មី​មិន​ដល់​ ២.០០០ ​ករណី​ទេ ​ក្នុង​មួយ​ថ្ងៃ​ភាគច្រើន ​ចាប់តាំង​ពី​ខែ​តុលា គឺ​ធ្លាក់​ចុះ​ពី​ចំនួន ​៦.២៧៥​ ករណី​ កាលពី​មុន។​ ចំនួន​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​ក្រោម ​១.០០០ ​ករណី​ នៅ​ដើម​ខែ​មករា។​

នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មានតែ​ប្រទេស​ឥណ្ឌូនេស៊ី​ទេ​ដែល​នៅ​មាន​កំណើន​ការឆ្លង​កូវីដ១៩ ​ដដែល​កាលពី​ឆ្នាំ​មុន។ បណ្តា​ប្រទេស​ភាគច្រើន​នៅ​អាស៊ី​ភាគឥសាន ​រួមទាំង​ប្រទេស​ចិន​ដែល​ជា​ប្រភព​កំណើត​វីរុស​កូរ៉ូណា បាន​ធូរស្រាល​កាលពី​ដើម​ឆ្នាំ​មុន​ ទោះបី​មាន​ការកាត់​ផ្តាច់​ចាប់​ផ្តើម​ឡើង​ក្តី។​

ប្រជាជន​និង​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ ការបិទ​ព្រំដែន​ដែល​នៅតែ​មាន​ជា​បន្ត​ និង​បទបញ្ជា​ឲ្យ​នៅតាមផ្ទះ​នៅក្នុង​ប្រទេស​ ដែល​មាន​ទីក្រុង​ធំៗ​ និង​ពលរដ្ឋ​ចំនួន​ ១០៩​ លាន​នាក់ ​ទទួល​បាន​ការកោតសរសើរ​បំផុត​ សម្រាប់​ការកាត់​បន្ថយ​ការឆ្លង។​

ជាមួយ​គ្នា​នេះ​ដែរ​ បុគ្គលិក​ពេទ្យ​មាន​សមត្ថភាព​ប្រសើរ​ជាង​កាលពី​មួយ​ឆ្នាំ​មុន ​ក្នុង​ការធ្វើ​តេស្ត​រកវីរុស​ និង​តាមដាន​ទំនាក់​ទំនង​របស់​អ្នកជំងឺ។​ នេះ​បើយោង​តាម​លោក ​Aaron Rabena ​អ្នកស្រាវជ្រាវ​នៅ​មូលនិធិ​អាស៊ី​ប៉ាស៊ីហ្វិក​ ដើម្បី​មូលនិធិ​វឌ្ឍនភាព​នៅ​ទីក្រុង​ Quezon ​ប្រទេស​ហ្វីលីពីន។

ប្រជាជន​ហ្វីលីពីន​បាន​យល់​ព្រម​ប្រើ​របាំងមុខ​ និង​ម៉ាស់​នៅ​ទីសាធារណៈ៕

XS
SM
MD
LG