ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ដេញដោល​ក្នុង​សវនាការ​ទីមួយ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង​ជិត​ចប់​ 


មន្ត្រី​ប៉ូលិស​ហុងកុង​​​យាម​​ខណៈ​រថយន្ត​ពន្ធនាគារ​មួយ​បាន​​មក​ដល់​តុលាការ​កំពូល​​​កាល​ពីថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ គឺ​នៅ​ថ្ងៃ​ទី​១​នៃ​សវនាការ​លោក Tong Ying-kit ដែល​ជាប់​ចោទ​ដំបូង​គេ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង ។

សវនាការ​ជន​ជាប់​ចោទ​ដំបូង​គេ​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​របស់​ក្រុង​ហុងកុង​គ្រោងបញ្ចប់​នៅ​ថ្ងៃ​អង្គារ។​ ជន​ជាប់​ចោទ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ធានា​នៅ​ក្រៅ​ឃុំ​ ហើយ​គណៈ​វិនិច្ឆ័យ​ក្នុង​រឿង​ក្តី​ដ៏​សំខាន់​មួយ​នេះ​ត្រូវ​បាន​អ្នក​រិះគន់​ថា​ប្រាសចាក​ពី​ប្រព័ន្ធ​ច្បាប់​បែប​អង់គ្លេស​ (common law)​ របស់​ដែនកោះ​នេះ។​ នេះ​បើ​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters។​

លោក​ Tong Ying-kit ​ អាយុ​២៤​ឆ្នាំ​ជា​ជន​ជាប់​ចោទ​និង​ជា​អតីត​អ្នក​បម្រើ​ការ​ក្នុង​ភោជនីយដ្ឋានមិន​បាន​ទទួល​កំហុស​ដូច​ការ​ចោទ​ពី​បទ​ភេរវកម្ម​ការ​ញុះញង់​ឲ្យ​មាន​អបគមន៍​និង​បទ​ចោទ​ផ្សេង​ទៀត​គឺ​ការ​បើកបរ​ដែល​បង្ក​របួស​ស្នាម​ធ្ងន់​ធ្ងរ​កាល​ពី​ថ្ងៃ​ទី​១​ខែ​កក្កដា​ឆ្នាំ​២០២០​គឺ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ច្បាប់​នេះចូល​ជាធរមាន។

ប្រព័ន្ធ​ច្បាប់​អង់គ្លេស​របស់​ក្រុង​ហុងកុង​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​សុំ​នៅ​ក្រៅ​ឃុំ​លើក​លែង​តែ​រដ្ឋអាជ្ញា​អាច​បង្ហាញ​ពី​ហេតុផល​ផ្លូវ​ច្បាប់​សម្រាប់​ឃុំ​ខ្លួន​ជន​សង្ស័យ។

ប៉ុន្តែ​តាម​ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​បស្ចិម​ប្រទេស​និង​អង្គការ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ត្រូវ​អាជ្ញាធរ​ប្រើ​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង​នៅ​ក្នុង​ទី​ក្រុង​នេះនោះភាគី​ចុងចោទ​ជា​អ្នក​ទទួល​បន្ទុក​បង្ហាញ​ថា​ខ្លួន​នឹង​មិន​បំពាន​ច្បាប់​ទេបើ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។

រដ្ឋាភិបាល​នៅ​ទីក្រុង​ប៉េកាំង​និង​ហុងកុង​បាន​និយាយ​ម្តងហើយ​ម្តងទៀត​ថា​ច្បាប់ថ្មី​នេះ​ចាំបាច់​ដើម្បី​ស្ថិរភាព​របស់​អតីត​អាណានិគម​អង់គ្លេស​នេះ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៩។​

ការ​កាត់ទោស​លោក​Tong​ដឹកនាំ​ដោយ​ចៅក្រម​បីរូប​ដែល​តែងតាំង​ដោយ​មេដឹកនាំ​គាំទ្រ​ក្រុង​ប៉េកាំង​គឺ​អ្នកស្រី​ Carrie Lam​ ស្តាប់​រឿង​ក្តី​សន្តិសុខជាតិ​គឺ​ចៅក្រម ​Esther Toh, Anthea Pang ​និង​ Wilson Chan។ ​សំណុំ​រឿង​នេះ​មិន​មាន​គណៈ​វិនិច្ឆ័យ​ទេ។

ប្រព័ន្ធ​តុលាការ​របស់​ហុងកុង​ហៅ​ការ​ជំនុំ​ជម្រះ​ដោយ​គណៈ​វិនិច្ឆ័យ​ជា​ផ្នែកមួយ​នៃ​មុខងារ​សំខាន់​បំផុត​នៃ​ប្រព័ន្ធ​ច្បាប់​របស់​ទីក្រុង​ដែល​ជា​ច្បាប់​តាម​ទម្លាប់​អង់គ្លេសបង្កើត​ឡើង​ដើម្បី​ផ្តល់​ការ​ការពារ​បន្ថែម​ដល់​ជនជាប់​ចោទ​ប្រឆាំង​នឹង​ការ​រំលោភ​អំណាច​របស់​អាជ្ញាធរ។

វាសនា​របស់​លោក ​Tong​ ​អាច​បង្ហាញ​ពី​របៀប​ដែលតុលាការចាត់​ការ​សំណុំ​រឿង​សន្តិសុខ​ជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG