ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ហុងកុង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ជំរុញ​ជាចុង​ក្រោយ​ឲ្យ​មាន​កំណែ​ទម្រង់


ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ឧទ្យាន Victoria Park ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​ឧទ្យាន Victoria Park ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់ម៉ឺន​នាក់​បាន​ដើរ​ដង្ហែក្បួន​ដោយ​សន្តិវិធី​តាមផ្លូវ​ក្នុង​ទីក្រុង ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​នេះ​គឺជា​បាតុកម្ម​កើតឡើង​ជាប់ៗ​គ្នា​រៀងរាល់​ចុង​សប្តាហ៍​លើក​ទី១១ ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​ហុងកុង។

ភ្លៀង​ធ្លាក់​ជោគជាំ​មក​លើ​ក្រុមបាតុករ ​តែ​ហ្វូង​បាតុករ​ដ៏ច្រើន​នៅតែ​បង្ហាញ​ចលនា​បាតុកម្ម​ក្នុង​គោល បំណង​បញ្ឈប់​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ដែនដី​ហុងកុង ​ហើយ​ការណ៍​នេះ​នៅតែ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សាធារណជន។

អង្គការ​សិទ្ធិ​មនុស្ស​ហៅថា ​The Civil​ Human ​Rights ​Front ​គឺជាអ្នក​នៅពី​ក្រោយ​ក្រុម​បាតុករ​ជា ហូរហែ​មក​ពេញ​មួយ​រដូវក្តៅ​នេះ​ ដោយ​បាន​អំពាវនាវ​សុំឲ្យ​មាន​បាតុកម្ម​ដោយ​សមរម្យ ​និង​សន្តិវិធី​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ ក្រុម​បាតុករ​កន្លង​មក​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​ប៉ូលិស​តាម​ដងផ្លូវ​ ក្នុង​ពេល​បាតុកម្ម​កាលពី​សប្តាហ៍​មុនៗ​ ហើយ​និង​ក្នុង​រយៈពេល​២ថ្ងៃ​កាល​ពីសប្តាហ៍​មុន ​នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ហុងកុង​ ដែល​នាំ​ឲ្យ​មាន​ការ​បិទ​ជើង​ហោះ​ហើរ​ដល់​ទៅ​ជិត​១.០០០​ ជើង​យន្តហោះ​នោះ។ បាតុករ​គីគី ម៉ា ​អាយុ​២៨ ​ឆ្នាំ​បាន​និយាយ​ថា​ សន្តិភាព​គឺជា​អាទិភាព​ចម្បង​សព្វ​ថ្ងៃ​នេះ។​ យើង​ចង់ បង្ហាញ​ថា​យើង​មិន​ចូលចិត្ត​រដ្ឋាភិបាល​នេះទេ‍។​ ក្រុម​បាតុករ​ដែល​បាន​កាន់​ឆ័ត្រ​ព្រោង​ព្រាត​នោះ បាន​ស្រែក​ពាក្យ​ស្លោក​ថា ​«ត្រូវ​តស៊ូ​ដើម្បី​សេរីភាព​ ងើប​ឡើង​ដើម្បី​ដែនដី​ហុងកុង‍»។

ក្រុម​អាជ្ញាធរ​ប៉ូលិស​និង​យោធា​បាន​ហាត់​សម​ដើម្បី​ត្រៀម​បង្រ្កាប​បាតុកម្ម​ ទន្ទឹមគ្នា​ដែល​ចិន​ខឹង សម្បារ​នឹង​សមាជិក​សភា​អាមេរិក​មួយ​ចំនួន​ដែល​គាំទ្រ​ក្រុម​បាតុករ។ ​ប្រទេស​កម្ពុជា​ដែល​គោរព «គោល​នយោបាយ​ចិន​តែមួយ» ​កាលពី​ថ្ងៃសៅរ៍ ​បាន​ចាត់​ទុកថា​ស្ថាន​ការណ៍​នៅ​ដែនដី​ហុងកុង ​ដែល​កំពុង​តែ​មាន​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដឹកនាំ​ចិន​នោះ ​គឺជា​រឿង​ផ្ទៃក្នុង​ ហើយ​ប្រកាស​គាំទ្រ​«ចំណាត់ការ​ចាំបាច់​នានា​របស់​ចិន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG