ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្រុក​ហុងកុង​ចូលរួម​តវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​បាតុកម្ម​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ថ្មី​ចុងក្រោយ​បង្អស់


ក្រុម​បាតុករ​កាន់​ឆ័ត្រ​នៅ​ពេល​ពួកគេ​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​ ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។
ក្រុម​បាតុករ​កាន់​ឆ័ត្រ​នៅ​ពេល​ពួកគេ​ដើរ​ក្បួន​នៅ​តាម​ផ្លូវ​ ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​រាប់សែន​នាក់​បាន​ហែរក្បួន​សន្តិវិធី​មួយ​នៅ​តាម​ផ្លូវនានា​ក្នុង​ទីក្រុង​ហុងកុង​កាល​ពី​ថ្ងៃអាទិត្យ ​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នេះ​បាន​ឈាន​ចូល​ដល់​ចុង​សប្តាហ៍ទី១១​ហើយ។

រណសិរ្ស​សិទ្ធិ​មនុស្ស​ស៊ីវិល The Civil Human Rights Front ដែល​ជា​កម្លាំង​រុញច្រាន​នៅ​ពី​ក្រោយ​បាតុកម្ម​នៅ​ទីក្រុងហុងកុង​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​អហិង្សា​កាល​ពី​ថ្ងៃអាទិត្យ។ ក្រុមបាតុករ​ធ្លាប់​បាន​ប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​នៅ​តាម​ផ្លូវ​នៅ​អំឡុង​ពេល​បាតុកម្ម​កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅ​ និង​កាល​ពី​សប្តាហ៍​មុន​ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ហុងកុង​ ដែល​បាន​បណ្តាល​ឲ្យ​ជើង​ហោះហើរ​ជិត​១.០០០ត្រូវ​បាន​លុប​ចោល។

នៅមុន​ការ​ប្រមូល​ផ្តុំ​កាល​ពី​ថ្ងៃអាទិត្យ ​ប្រទេស​កាណាដា​បាន​ចេញ​សេចក្តីថ្លែងការ​រួម​គ្នា​មួយ ​ជាមួយ​នឹង​សហភាពអ៊ឺរ៉ុប​ដើម្បីការពារ​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​ក្នុង​ការជួបជុំ​សម្រាប់​ពលរដ្ឋ​ហុងកុង។
រដ្ឋមន្រ្តី​ការបរទេស​កាណាដា​លោកស្រី Chyrstia Freeland និង​នាយក​គោល​នយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​ លោកស្រី Federica Mogherini បាន​ថ្លែង​ថា​ សេរីភាព​ជាមូលដ្ឋាន​ ដែល​រួមមាន​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី​ ត្រូវ​តែ​បន្ត​គាំទ្រ»។

ស្ថានទូត​របស់​ប្រទេស​ចិន​ប្រចាំ​នៅទីក្រុង Ottawa បាន​ចេញ​សេចក្តីថ្លែងការ​មួយនៅ​លើ​គេហទំព័រ​របស់​ស្ថានទូត​ដោយ​បាន​ប្រកាស​ថា​ ប្រទេស​កាណដា​គួរ​បញ្ឈប់​ការជ្រៀត​ជ្រែក​របស់​ខ្លួន​ទៅក្នុង​កិច្ចការ​ទីក្រុងហុងកុង​និង​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ជា​បន្ទាន់»។ ស្របពេល​ជាមួយ​គ្នា​នោះ​ដែរ​ កោះតៃវ៉ាន់​បាន​ផ្តល់​សំណើ​សិទ្ធិជ្រកកោន​នយោបាយ​ដល់​ក្រុមបាតុករ​នៃ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ទីក្រុងហុងកុង​ ដែល​សំណើ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​ខឹង​សម្បារ៕

XS
SM
MD
LG