ការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលចិននិងបាតុករនៅហុងកុងកាន់តែតានតឹងឡើងខណៈដែលបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យមានជាបន្តក្នុងថ្ងៃទី៥។ ភាគីទាំងសងខាងមិនបង្ហាញសញ្ញានៃការចុះចាញ់ដូចគ្នា ទោះបីប្រទេសចិនដីគោកកំពុងប្រុងប្រៀបរៀបចំប្រារព្ធពិធីបុណ្យជាតិនៅថ្ងៃពុធ។