ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​បាតុកម្ម​នៅ​ហុងកុង​នឹង​ប្រគល់ខ្លួនឱ្យ​ប៉ូលីស

ស្ថាបនិកចលនា Occupy លោក Benny Tai (កណ្តាល) ជា​សាស្រ្តាចារ្យ​ច្បាប់​នៅ​សាកលវិទ្យាល័យ​ហុងកុង​ រួម​ជាមួយ​នឹង​សហស្ថាបនិក​ លោក​ Chan Kin-man (ឆ្វេង) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ​ចិន​និង​ លោកChu Yiu-Ming កាន់​ដៃ​គ្នា​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ។

ស្ថាបនិក​បីនាក់​របស់​ចលនា​បាតុកម្ម Occupyនៅ​ហុងកុង​ (​Hong Kong Occupy Movement)​ កំពុង​បន្ត​ផែនការ​របស់​គេ​ ដោយ​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលីស ​ហើយ​កំពុងជំរុញ​ឱ្យ​បាតុករ​ដែល​ជា​សមាជិក​របស់​ខ្លួន​ ដកថយ​ដើម្បី​សុវត្ថិភាព។​

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ ​លោក Benny Tai, Chan Kin-man, និង ​Chu Yiu-ming ​បាន​ប្រកាស​ថា ​គេនឹង​ប្រគល់​ខ្លួន​នៅ​ប៉ុស្តិ៍ប៉ូលីស ​Central Police Station នៅម៉ោង៣​រសៀល​ថ្ងៃពុធ​ ​ម៉ោងនៅហុងកុង។

លោក​ Benny Tai ​និយាយ​ថា ​ គេមិន​ទាន់ដឹង​ច្បាស់​ទេ​ថា ​តើ​ប៉ូលីស​នឹង​ធ្វើការ​ចាប់ខ្លួន​ពួក​គេ ​ឬក៏លែង​ពួកគេ​ ព្រម​ទាំងសហស្ថាបនិក​ចលនា​ Occuyនេះ​ ប៉ុន្តែBenny Taiនិយាយ​ថា ​គេនឹងត្រៀម​ខ្លួន​ជាស្រេច​ទទួល​ផលវិបាក ​ទោះជា​លទ្ធផល​យ៉ាង​ណា​ក៏ដោយ។ ​

លោក​ក៏​បាន​ជំរុញ​ឱ្យ​បាតុករ​ច្រើន​រយនាក់​ ដែលនៅ​បោះ​ជំរំ​តវ៉ា​នៅ​តាមផ្លូវនានា​នៅក្រុង​ហុងកុង​នោះត្រូវ​ដកខ្លួន​ថយវិញ​ ហើយ​ត្រៀមខ្លួន​សម្រាប់​ការតវ៉ា​រយៈពេល​យូរ​ ដើម្បីទទួល​បាន​ការកែទម្រង់​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG