ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ពីរ​លាន​ដុល្លារ​បាន​ប៉ើង​ខ្ចាយ​ពេញដង​ផ្លូវ​នៅ​ហុង​កុង​


ផែនទី​កោះ​ហុងកុង​។ បណ្តាញ​ទូរទស្សន៍​​ព័ត៌មាន​ក្នុងស្រុក​បង្ហាញ​មនុស្ស​ចេញពីឡាន​របស់គេ​មក​ប្រញ៉ាយគ្នា​រើស​លុយ ​ដែលប៉ើង​ពេញផ្លូវ​ដ៏មមារញឹក​។
ផែនទី​កោះ​ហុងកុង​។ បណ្តាញ​ទូរទស្សន៍​​ព័ត៌មាន​ក្នុងស្រុក​បង្ហាញ​មនុស្ស​ចេញពីឡាន​របស់គេ​មក​ប្រញ៉ាយគ្នា​រើស​លុយ ​ដែលប៉ើង​ពេញផ្លូវ​ដ៏មមារញឹក​។

ចរាចរណ៍​នៅកណ្តាល​ទីក្រុង​ហុងកុង​ត្រូវគាំង​នៅកាលពីថ្ងៃពុធ​ នៅពេល​លុយ​បាន​ប៉ើង​ចេញពី​ឡានសន្តិសុខ​មួយគ្រឿង។​ អ្នកបើកបរ​ទូទៅ​ និងអ្នក​ដំណើរ​ជិតៗ​នោះ​មិនអៀន​ខ្មាស់​ទេ​ក្នុង​ការ​ប្រញ៉ាយ​គ្នា​រើសលុយនៅថ្ងៃមុន​បុណ្យណូអែល​ គឺ​Christmas Eve​នេះ។​

បណ្តាញ​ទូរទស្សន៍ព័ត៌មាន​ក្នុងស្រុក​បង្ហាញ​មនុស្ស​ចេញពីឡាន​របស់គេ​មក​ប្រញ៉ាយគ្នា​រើស​លុយ ​ដែលប៉ើង​ពេញផ្លូវ​ដ៏មមារញឹក​ដែលមាន​គំនូស​ផ្លូវបើកបរ​ដល់ទៅ​៨​ជួរ។ លុយ​នោះ​ប៉ើងនៅក្នុង​សង្កាត់​ Wan Chai ​ក្រុងហុងកុង​ នៅម៉ោង​ប្រហែល​ពេលបាយ​ថ្ងៃត្រង់។ ​កម្លាំង​ប្រដាប់អាវុធ​បាន​ទៅដល់​កន្លែង​កើត​ហេតុ ​ហើយបាន​បិទផ្លូវ ​Gloucester ​Road ​ក្រោយពី​លុយប្រហែល​២លាន​ដុល្លារ​បាន​បាត់។

​មនុស្សជា​ច្រើន​បានយក​លុយ​ក្រដាស​៥០០​ដុល្លារ​ហុងកុង​ជាច្រើន​ក្នុង​ដៃ។ ​ក្រដាសប្រាក់​៥០០​ដុល្លារ​ហុងកុង​នេះ​តម្លៃ​ស្មើនឹង​ប្រហែល​៦៥​ដុល្លារ​អាមេរិក។​ ក្រុមហ៊ុនសន្តិសុខ​ពិភពលោក​ ដែល​ទទួលខុស​ត្រូវ​ការដឹក​លុយ​នេះ​និយាយ​ថា​ ការស៊ើប​អង្កេត​ផ្ទៃក្នុង​កំពុង​ធ្វើឡើង​ថា​ ហេតុអ្វី​បាន​ជា​លុយ​នេះប៉ើង​ចេញ​ពីឡាន។​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ​បណ្តាល​ព័ត៌មាន​ក្នុងស្រុក​រាយ​ការណ៍ថា ​លុយ៤៦​ម៉ឺន​ដុល្លារ​ត្រូវ​គេប្រគល់​ឲ្យប៉ូលិស​វិញ៕

XS
SM
MD
LG