ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​និយាយ​ថា ​លោក​គួរ​តែ​ពន្យា​ពេល​អនុវត្ត​បទ​បញ្ជា​ហាម​ធ្វើ​ដំណើ​មកកាន់​សរដ្ឋ​អាមេរិក


លោក John Kelly រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​ ស្តាប់​សំណួរ​ដែល​ចោ​ទសួរ​រូប​លោក​ ខណៈ​ពេល​លោក​ចូល​ធ្វើ​កសិណសាក្សី​នៅ​វិមាន Capitol កាល​ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ។
លោក John Kelly រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​ ស្តាប់​សំណួរ​ដែល​ចោ​ទសួរ​រូប​លោក​ ខណៈ​ពេល​លោក​ចូល​ធ្វើ​កសិណសាក្សី​នៅ​វិមាន Capitol កាល​ពី​ថ្ងៃទី​៧ ខែ​កុម្ភៈ។

លោក ​John Kelly​ រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​សមាជិក​សភា​ថា ​លោក​គួរ​តែ​បាន​ពន្យារ​ពេល​ការ​អនុវត្ត​បទបញ្ជា​របស់​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ ដើម្បី​ផ្អាក​ជា​បណ្តោះ​អាសន្ន​កម្មវិធី​ទទួល​យកជន​ភៀស​ខ្លួន​ និង​ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​ដល់​ពួក​អ្នក​ធ្វើ​ដំណើរ​មកពី​ប្រទេស​៧​ដែល​មាន​អ្នកកាន់​សាសនា​ឥស្លាម​ភាគ​ច្រើន​ មិន​ឲ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

លោករដ្ឋ​មន្រ្តី ​Kelly ​បាន​និយាយ​ថា៖ «ក្នុង​ការ​ឆ្លើយ​តប​បញ្ហា​នេះ ​ខ្ញុំ​គួរ​តែ​ពន្យារ​ពេល​អនុវត្ត​បទ​បញ្ជា​នេះ​មួយ​រយៈ ​ដើម្បី​ឲ្យខ្ញុំ​អាច​និយាយ​ជាមយួយសមាជិក​សភា‍​ជា​មុន​សិន»។ លោក​និយាយ​បន្ថែម​ទៀត​ថា លោក​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​ការ​អនុវត្ត​បទ​បញ្ជា​ប្រធានា​ធិបតីដ៏​ឆាប់រហ័ស​ដូច្នេះ។

លោក​រដ្ឋ​មន្រ្តី​ក្រសួងសន្តិសុខ​មាតុភូមិ​ បាន​ផ្តល់​កសិណសាក្សី​នៅ​ខាង​មុខ​គណៈកម្មា ធិការ​សន្តិសុខ​មាតុ​ភូមិ​របស់​សភា​តំណាង​រាស្រ្ត ​ដែល​ជា​ការ​ថ្លែង​លើក​ដំបូង​របស់​លោក ​Kelly ​នៅ​ខាង​មុខ​សមាជិក​សភា​តំណាង​រាស្រ្ត​នៅ​វិមាន​រដ្ឋសភា​ Capitol Hill។

លោក​រដ្ឋមន្រ្តី Kellyក៏​បាន​និយាយ​ដែរថា ​រដ្ឋបាល​របស់​លោកត្រាំ ​មិន​ពិចារណា​ដាក់​បន្ថែម​ប្រទេស​ផ្សេង​ទៀត​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ស្ថិត​នៅ​ក្នុងការ​ហាម​ឃាត់​នោះ​ទេ។

ការហាម​ឃាត់​ការ​ធ្វើ​ដំណើរ​នេះ ​បាន​ត្រូវ​ផ្អាក​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​ចៅក្រម​ សហព័ន្ធ​ម្នាក់​នៅ​រដ្ឋ​វ៉ាស៊ីនតោន ហាម​ឃាត់​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យ​រដ្ឋាភិបាល​សហ ព័ន្ធ​អនុវត្ត​បទ​បញ្ជា​របស់​ប្រធានា​ធិបតី​នេះ៕

រដ្ឋបាល​របស់​លោក​ ត្រាំ ​បាន​ប្តឹង​ឧទ្ធរណ៍​ការ​សម្រេច​នេះ​ហើយ​តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​មាន​កំណត់​ពេល​ស្តាប់​ការ​ជជែក​ដេញ​ដោល​ដោយ​ផ្តាល់​មាត់​នៅ​យប់​ថ្ងៃ​អង្គារ។

លោក​រដ្ឋ​មន្រ្តី ​Kelly ​ទស្សន៍ទាយ​ថា ​តុលាការ​នឹង​កាត់​សេចក្តីឲ្យ​រដ្ឋ​បាល​របស់​លោក ត្រាំ​ ឈ្នះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG