ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​រដ្ឋឥស្លាមអាច​ប្រើបម្រាម​ចូលអាមេរិក​ជាលេស​ទាក់ទាញ​កម្លាំង​​​​


កង​កម្លាំង​អ៊ីរ៉ាក់​កំពុង​ឆ្លង​កាត់​តំបន់ Al-Shura ភាគ​ខាង​ត្បូង​ទីក្រុង Mosul កាល​ពី​ថ្ងៃទី​២៤ តុលា ២០១៦អំឡុង​ការ​ប្រតិបត្តិ​មួយដើម្បី​កាន់​កាប់​​ក្រុម​សំខាន់​មួយ​របស់​រដ្ឋឥស្លាម​។
កង​កម្លាំង​អ៊ីរ៉ាក់​កំពុង​ឆ្លង​កាត់​តំបន់ Al-Shura ភាគ​ខាង​ត្បូង​ទីក្រុង Mosul កាល​ពី​ថ្ងៃទី​២៤ តុលា ២០១៦អំឡុង​ការ​ប្រតិបត្តិ​មួយដើម្បី​កាន់​កាប់​​ក្រុម​សំខាន់​មួយ​របស់​រដ្ឋឥស្លាម​។

ក្រុមភេរវកម្ម​ Jihad ​ដូចជា​ រដ្ឋឥស្លាម ​និង​ អាល់កៃដា ​អាច​យក​បញ្ហា​ចម្រូងចម្រាស​ទាក់ទង​នឹង​ជម្លោះ​អំពី​បម្រាម​លើការ​ធ្វើដំណើរ​មក​ស.រ.អា.​ពីប្រទេស​ចំនួន​៧ ​ដែល​កាន់​សាសនា​ឥស្លាមភាគច្រើន ធ្វើជា​មធ្យោបាយ​ប្រមូល​អ្នកគាំទ្រ​ពួក​ភេរវកម្ម។ ​នេះបើ​យោងតាម​អ្នក​វិភាគ​ខ្លះ។

​លោក Donald Trump ​ប្រធានាធិបតី​ស.រ.អា.​បាន​ប្តេជ្ញាកាលពី​ថ្ងៃសៅរ៍​ថា​ នឹង​ដកចេញ​បទបញ្ជា​របស់​ចៅក្រម​សហព័ន្ធ​ដែល​រារាំង​ជាបណ្តោះអាសន្ន​នូវបទ​បញ្ជា​អង្គនីតិប្រតិបត្តិ​របស់​លោក ​ដែល​ហាមប្រាម​ការ​ធ្វើដំណើរ​មក​ស.រ.អា.ពី​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈឹមបូព៌ា។

​លោក​ Trump ហៅបទបញ្ជា​របស់​ចៅក្រម​សហព័ន្ធនោះ​ថា ​ជារឿងគួរឲ្យ​អស់​សំណើច។​ រដ្ឋបាល​របស់លោក​ Trump ​បាន​ទទូច​ថា ​បម្រាម​លើ​ប្រទេស​ទាំង៧នោះ​ជា​បម្រាម​បណ្តោះ​អាសន្ន​រហូតដល់មាន​គោលនយោបាយ​ទូលំទូលាយ​ជាង​នេះ។​ ប៉ុន្តែនៅ​ពេលការ​តវ៉ា​និង​ការ​ប្រឆាំងតាម​ផ្លូវច្បាប់​ចំពោះ​បម្រាម​នេះ​នៅតែ​បន្ត​នោះ អ្នកវិភាគ​ខ្លះ​បារម្ភថា ​អង្គការ​ភេវកម្ម​នឹង​ប្រើរឿង​ចម្រូង​ចម្រាស​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន។ ​ក្រុម​ស៊ើបការណ៍​សម្ងាត់​ឈ្មោះ ​SITE ​ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា.​ និង​តាមដាន​សកម្មភាព​ភេរវកម្ម បាន​សរសេរ​ថា ​ពួក​ភេរវកម្ម​ Jihad ​និយាយ​ថា ​បទបញ្ជា​អង្គ​នីតិប្រតិបត្តិ​បណ្តោះ​អាសន្ន​របស់​លោក Donald Trump ​ប្រធានាធិបតី​ស.រ.អា.​នេះ​ បង្ហាញ​ថា ​អាមេរិក​ស្អប់​មូស្លីម។

សេតវិមាន​និយាយ​ថា ​បម្រាមនេះ​ធ្វើឡើង​ដើម្បី​សុវត្ថិភាព ​និង​ការពារ​ព្រំដែន​អាមេរិក។ ​ប្រទេស​អ៊ីរ៉ាក់ ​អ៊ីរ៉ង់ ​លីប៊ី ​យេម៉ែន ​ស៊ីរី ​សូម៉ាលី និង​ស៊ូដង់​ជា​ប្រទេស​នៅក្នុង​បម្រាម​នេះ៕

XS
SM
MD
LG