ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump បាន​ប្រាប់ក្បួន​ក្រុមជន​ចំណាក​ស្រុកឱ្យ«ត្រឡប់​ថយ​ក្រោយ»

ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ពិធី​រំលប់​ខួប​លើក​ទី​៣៥ កាលពី​ថ្ងៃទី​២៥ ខែ តុលា ឆ្នាំ ២១៨​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

នៅពេល​ដែលក្បួន​ក្រុមជន​ចំណាក​ស្រុក​មក​ពីតំបន់​កណ្តាល​នៃទ្វីប​អាមេរិក​កំពុងដើរ​ទៅកាន់​ព្រំដែន​ខាងជើង​នៃប្រទេស​ម៉ិកស៊ិក លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ហៅ​សេចក្តី​សង្ឃឹម​នៃក្រុមជន​ទាំងនេះ​ក្នុង​ការចូលមក​ក្នុង​ប្រទេស​អាមេរិក​ថា​ជា «ភាព​មាន​អាសន្ន​របស់​ជាតិ»។

សមាជិក​ជាង​២ពាន់​នៃ​កងឆ្មាំ​ជាតិ​បាន​ត្រូវដាក់​ពង្រាយ​រួច​ស្រេច​ហើយ​នៅក្នុងតំបន់​នោះ។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ក៏កាល​ពីថ្ងៃព្រហស្បតិ៍​លោក Donald Trump បានព្រមាន​ថាលោក​នឹង​បញ្ជូន​ក្រុម​ទាហាន​ទៅ​កាន់​ព្រំដែនដើម្បី​រារាំង​ក្បួន​ទូរចរ​នេះ​កុំឱ្យ​ចូល​ក្នុង​ស.រ.អា.។

លោក Trump បាន​សរសេរ​តាម Twitter ថា «ខ្ញុំនឹង​បញ្ជូន​ទាហាន​សម្រាប់ភាព​មាន​អាសន្ន​នេះ​របស់​ជាតិ។ ជនចំណាក​ស្រុក​ទាំងនេះត្រូវ​តែបញ្ឈប់!»។លោក Trump ក៏បានយល់​ស្រប​ជាមួយ​មន្ត្រីម្នាក់​នៃ​សហជីព​ក្រុមអ្នក​យាម​ល្បាត​ព្រំដែន​ដែលថា​គេគួរ​បន្ទោស​ប្រជាធិបតេយ្យ​អំពី​បញ្ហា​ពួកជនចំណាក​ស្រុក​ដែល​ស្វះស្វែង​មក​ជ្រកកោន​ក្នុងស.រ.អា.។

លោក Trump ក៏បានរិះ​គន់​ប្រទេសហុងឌូរ៉ាស​ ​អែលសាវ៉ាឌ័រ​និង​ប្រទេស​ក្វាតេម៉ាឡា​ដែល​មិនបាន​បញ្ឈប់ពលរដ្ឋ​ខ្លួន​មិន​ឱ្យចាក​ចេញ​ពី​ប្រទេស​ពួកគេមក​កាន់ស.រ.អា.។ លោកប្រធានាធិបតី​បាន​និយាយ​កាលពីថ្ងៃ​ចន្ទថា​លោក​នឹងចាប់​ផ្តើមកាត់​ផ្តាច់​ឬ​បន្ថយ​ជំនួយ​បរទេស​ដល់ប្រទេស​ទាំងនេះ​ហើយ​លោក​បានគំរាម​កំហែង​កាលពី​សប្តាហ៍​មុនថា​នឹង​ប្រើ​ទាហាន​ឱ្យបិទ​ព្រំដែន​ផង​ដែរ៕

XS
SM
MD
LG