ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Hollande ធ្វើ​ដំណើរ​ទៅ​រុស្សី​ដើម្បី​ស្វែងរក​ការ​ចង​សម្ព័ន្ធ​ភាព​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម


ទាហាន​បារាំង​ដើរ​ល្បាត​កន្លែង Trocadero នៅ​ក្បែរ​អគារ Eiffel Tower ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។
ទាហាន​បារាំង​ដើរ​ល្បាត​កន្លែង Trocadero នៅ​ក្បែរ​អគារ Eiffel Tower ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។

ប្រធានាធិបតី​បារាំង លោក Francois Hollande បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រុស្សី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង កសាង​ក្រុម​ចម្រុះ​ជា​សាកល​មួយ​ ដើម្បី​ពង្រីក​ការ​វាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ផ្តាច់​ជីវិត​នៅ​ទីក្រុង​ប៉ារីស។

លោក Hollande នឹង​ជួប​លោក​ជាមួយ​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin នៅ​ទីក្រុង​មូស្គូ ក្រោយ​ពី​លោក​ Hollande បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាច្រើន​ប្រទេស​ ដែល​ធ្វើ​ឲ្យ​លោក​ ទទួល​បាន​ការ​គាំទ្រ​ជា​ពាក្យ​សម្ដី ពីមេដឹកនាំ​អាមេរិក អង់គ្លេស​ និង​អាល្លឺម៉ង់​រួច​ហើយ។

ក្រុម​រដ្ឋ​ឥស្លាម ដែល​ត្រួតត្រា​ផ្នែក​ដ៏​ធំ នៃ​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី​នោះ បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដោយ​អាវុធ​ និង​គ្រាប់​បែក​ ស្រប​ពេល​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា​ ក្នុង​ទីក្រុង​ប៉ារីស ដែល​បាន​សម្លាប់​មនុស្ស​អស់​១៣០​នាក់​នោះ។

ប្រទេស​បារាំង បាន​ក្លាយ​ជា​ភាគី​មួយ​រួច​ទៅ​ហើយ​ក្នុង​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​វាយ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ប៉ុន្តែ មេដឹកនាំ​បារាំង ស្ថិត​ក្រោម​សម្ពាធ​ដ៏​តាន​តឹង ក្នុង​ការ​ធ្វើ​សកម្មភាព​ច្រើន​ថែមទៀត ដើម្បី​យក​ជ័យ​ជម្នះ​លើ​ក្រុម​រដ្ឋ​ឥស្លាម​ ក្រោយ​ពី​មានការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស​នោះ។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ ថា​តើ​លោក Hollande អាច​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ច្រើន​ប៉ុណ្ណា​ ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​លោក​ Putin ឲ្យ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នោះ៕

XS
SM
MD
LG