ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​ជាន់​ខ្ពស់​ជិះ​​សម្ពោធ​ជើង​យន្តហោះ​​លើក​ដំបូង​ពី​អ៊ីស្រាអែល​ទៅ​កាន់​អេមីរ៉ាត​អារ៉ាប់រួម


លោក Jared Kushner (ពីឆ្វេងទី៥) ទីប្រឹក្សារបស់លោក​ប្រធានាធិបតី Donald Trump ថតរូបជុំគ្នាជាមួយ​សមាជិកនៃ​គណៈប្រតិភូ​អ៊ីស្រាអែល និង​អាមេរិក មុន​ពេល​ចាកចេញ​ទៅកាន់​រាជធានី​អាប៊ុយដាប៊ី នៅឯ​អាកាស​យានដ្ឋាន Ben Gurion ក្បែរ​ទីក្រុង Tel Aviv នៃប្រទេស​អ៊ីស្រាអែល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។
លោក Jared Kushner (ពីឆ្វេងទី៥) ទីប្រឹក្សារបស់លោក​ប្រធានាធិបតី Donald Trump ថតរូបជុំគ្នាជាមួយ​សមាជិកនៃ​គណៈប្រតិភូ​អ៊ីស្រាអែល និង​អាមេរិក មុន​ពេល​ចាកចេញ​ទៅកាន់​រាជធានី​អាប៊ុយដាប៊ី នៅឯ​អាកាស​យានដ្ឋាន Ben Gurion ក្បែរ​ទីក្រុង Tel Aviv នៃប្រទេស​អ៊ីស្រាអែល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

​អ៊ីស្រាអែល​និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ​​បាន​ឯកភាព​គ្នា​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អាមេរិក។​

គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ប្រទេស​អ៊ីស្រាអែល​និង​សហរដ្ឋ​អាមេរិក​ បាន​ជិះយន្តហោះ​ពាណិជ្ជកម្ម​រួម​គ្នា ចេញពី​ព្រលាន​យន្តហោះ Ben-Gurion របស់អ៊ីស្រាអែល​ទៅ​កាន់​រាជធានី​អាប៊ុយដាប៊ី របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែល​នេះ​ជា​ជើង​ហោះហើរ​យន្តហោះ​ពាណិជ្ជកម្ម​លើក​ដំបូងរបស់​អ៊ីស្រាអែល​ទៅ​កាន់​ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម ដោយ​ឆ្លងកាត់​ដែន​អាកាស​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។

នេះ ​ក៏ជាជើងហោះ​ហើរ​លើក​ទី​មួយ​ដែរ​នៃយន្តហោះ​ពាណិជ្ជកម្ម​របស់​អ៊ីស្រាអែល​ ដែល​ប្រើ​ដែន​អាកាស​របស់អារ៉ាប់ប៊ីសាអូឌីត។ ​

​អ៊ីស្រាអែល​និង​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម បាន​ឯកភាព​គ្នា​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ ដោយ​មាន​ការជួយ​ជ្រោមជ្រែង​ពី​សហរដ្ឋ​អាមេរិក។​

អេមីរ៉ាតអារ៉ាប់រួម ជា​ប្រទេស​ទី​៣ក្នុង​ពិភព​អារ៉ាប់ ដែល​បាន​បង្កើត​ទំនាក់ទំនង​ជាមួយអ៊ីស្រាអែល​ បន្ទាប់ពី​អេហ្ស៊ីប និង​ហ៊ក្សដានី។​

សមាសភាព​គណៈប្រតិភូ​អាមេរិក​រួម​មាន ​ទីប្រឹក្សា​របស់ប្រធានាធិបតី​អាមេរិក​លោក Donald Trump និងត្រូវ​ជា​កូន​ប្រសារ​របស់លោក គឺ​លោក Jared Kushner ទីប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក Robert O’Brien បេសកកជន​សម្រាប់​តំបន់មជ្ឈឹមបូព៌ា​លោក Avi Berkowitz និង​បេសកជនសម្រាប់​ប្រទេស​អ៊ីរ៉ង់​លោក Brian Hook។ ដោយឡែក​មន្ត្រី​ជាន់ខ្ពស់​របស់​ប្រទេស​អ៊ីស្រាអែលដឹក​នាំ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីស្រាអែល​ និង​អគ្គនាយក​មក​ពី​ក្រសួង​ជា​ជា​ច្រើន។ ​

ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​មុនពេល​ឡើង​ជិះយន្តហោះ លោក Kushner និយាយថា ​បើទោះ​បី​នេះ​ ជា​ជើង​ហោះ​ហើរ​ជាប្រវត្តិសាស្ត្រ​មួយ​ ក៏​«យើង​សង្ឃឹម​ថា ព្រឹត្តិការណ៍នេះ ​នឹង​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំណើរជា​ប្រវត្តិសាស្រ្តថ្មី​មួយ​ទៀត​សម្រាប់តំបន់​មជ្ឈិមបូព៌ា​ និង​ឆ្ងាយហួស​ពី​នឹង៕

XS
SM
MD
LG