ការធ្វើនយោបាយការបរទេសមិនថា ឡើយកម្ពុជាទេគឺគ្រប់ប្រទេសទាំងអស់គឺ ត្រូវការផលប្រយោជន៍ដូចជារួចផុតពីសង្គ្រាម រួចផុតពីទណ្ឌកម្មនានា ហើយនឹង ដើម្បីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។ កម្ពុជាជាប្រទេសតូចត្រូវការមាននយោបាយការបរទេសកណ្តាលមួយរវាងមហាអំណាច។ នេះជាការអះអាងរបស់លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈក្នុងកម្មវិធី Hello VOA នៅយប់ថ្ងៃច័ន្ទនេះ។
លោកថ្លែងថា ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថា នយោបាយការបរទេសផ្តេកផ្តួលទៅរកប្រទេសតែមួយដូចចិន រុស្ស៉ី និងសហរដ្ឋអាមេរិក ក្នុងពេលខុសៗគ្នាកាលពីអតីតកាលបានធ្វើឲ្យកម្ពុជា រងគ្រោះយ៉ាងខ្លាំងរាប់ចាប់តាំងពីការស្លាប់ក្នុងរបបខ្មែរក្រហម សេដ្ឋកិច្ចធ្លាក់ដុនដាប និងទទួលបានការទម្លាក់គ្រាប់បែក បេ៥២ ផងដែរ។
លោកបានថ្លែងថា កម្ពុជាត្រូវដើរនយោបាយបានកណ្តាលនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ដូចដែលរដ្ឋាភិបាលបានធ្វើកន្លងមក។
សូមស្តាប់ការបកស្រាយរបស់លោក សុខ ទូច ដូចតទៅ៖