លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Leeds ចក្រភពអង់គ្លេសបាននិយាយថា ពលរដ្ឋអាស៊ាន៦០លាននាក់រងគ្រោះដោយផ្ទាល់ពីការប៉ះទង្គិចផ្នែកបរិស្ថានទន្លេមេគង្គ ហើយលោកថា ប្រទេសអាស៊ានត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីដោះស្រាយបញ្ហានេះ ដើម្បីឲ្យគម្លាតអ្នកមាននិងអ្នកក្រក្នុងតំបន់អាស៊ានត្រូវកាត់បន្ថយហើយបំបាត់ការរងគ្រោះនានា។
លោកបានថ្លែងដូច្នេះដោយយោងថា មានការសាងសង់ទំនប់វារីអគ្គីសនីនៅ ប្រទេសឡាវ ដែលប៉ះពាល់ដល់សន្តិសុខស្បៀង លំហូរទឹកនិងល្បប់ ត្រី ព្រៃឈើ និងធនធានធម្មជាតិនានា ដែលពលរដ្ឋកសិករនៅតំបន់មេគង្គក្រោមដូចជាកម្ពុជាកំពុងពឹងផ្អែក។
ទន្លេមេគង្គដែលមានចម្ងាយជាង៤.០០០គីឡូម៉ែត្រ ហូរកាត់ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា(ភូមា) ថៃ កម្ពុជា និងវៀតណាម។
សូមប្រិយមិត្តចុចស្តាប់ការបកស្រាយទាំងស្រុងរបស់លោក ឈាង វណ្ណារិទ្ធ៖