ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឱ្យ​មាន​ទឹកជំនន់​ដ៏​ប្រល័យ​នៅ​រដ្ឋ Kentucky របស់​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អ្នក​ស្វែងរក​និង​ជួយ​សង្គ្រោះ ដែល​មាន​ការជួយ​ពី​កង​ឆ្មាំ​ជាតិ (National Guard) កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ បាន​ស្វែង​រក​មនុស្ស​ដែល​នៅ​បាត់​ខ្លួន​ក្នុង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន និង​ដែល​បាន​បណ្តាល​ឱ្យ​សហគមន៍​មួយ​ចំនួន​ត្រូវ​ទឹក​ជំនន់​បំផ្លាញ​ទាំង​ស្រុង​នៅ​ក្នុង​រដ្ឋ Kentucky សហរដ្ឋ​អាមេរិក។ អភិបាល​រដ្ឋ​នេះ​និយាយ​ថា មាន​មនុស្ស​យ៉ាង​តិច​ ១៦នាក់​បាន​ស្លាប់ ហើយ​លោក​រំពឹង​ថា ចំនួន​នេះ​នឹង​កើនឡើង​ទៀត ខណៈ​ភ្លៀង​បន្ត​ធ្លាក់​ទៀត៕ (AP)

XS
SM
MD
LG