ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ដ៏ប្រល័យនៅរដ្ឋ Kentucky របស់អាមេរិក
ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះ ដែលមានការជួយពីកងឆ្មាំជាតិ (National Guard) កាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ បានស្វែងរកមនុស្សដែលនៅបាត់ខ្លួនក្នុងគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន និងដែលបានបណ្តាលឱ្យសហគមន៍មួយចំនួនត្រូវទឹកជំនន់បំផ្លាញទាំងស្រុងនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។ អភិបាលរដ្ឋនេះនិយាយថា មានមនុស្សយ៉ាងតិច ១៦នាក់បានស្លាប់ ហើយលោករំពឹងថា ចំនួននេះនឹងកើនឡើងទៀត ខណៈភ្លៀងបន្តធ្លាក់ទៀត៕ (AP)