ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​ ​ប្រកាស​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ ​ជៀសវាង​ការ​បរិភោគ​ត្រី​ក្រពត​


សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អំពី​ការបង្ការ​សុខភាព​បណ្តាល​មកពី​ការពុល​ដោយ​ការបរិភោគ​ត្រី​ក្រពត។ (រូបថត៖ ក្រសួង​សុខាភិបាល​កម្ពុជា)
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អំពី​ការបង្ការ​សុខភាព​បណ្តាល​មកពី​ការពុល​ដោយ​ការបរិភោគ​ត្រី​ក្រពត។ (រូបថត៖ ក្រសួង​សុខាភិបាល​កម្ពុជា)

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ​ចេញ​នៅ​ថ្ងៃ​ទី​២៥​ ​ខែ​​មករា​នេះ​ បាន​ឲ្យ​ដឹង​ថា​ ​នៅ​កម្ពុជា​​មាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ​ ​ក្នុង​នោះ​​៣​ប្រភេទ​មាន​ជាតិ​ពុល​ ​ហើយ​ជាតិពុល​ទាំង​នោះ​មាន​កម្រិត​​ខ្ពស់​នៅ​រដូវ​ពង​កូន​បន្ត​ពូជ​ ​ក្នុង​ខែ​កុម្ភៈ​ ​មីនា​ ​និង​ចន្លោះ​ខែ​កក្កដា​ ​ទៅ​ខែ​កញ្ញា។​

ក្រសួង​សុខាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាសដល់​ប្រជា​ពល​រដ្ឋ​ទូទាំង​ប្រទេស​ កុំ​ឱ្យបរិភោគ​ត្រី​ក្រពត​ ​៣​ប្រភេទ​ដែល​មាន​ជាតិ​ពុល​និង​អាច​បណ្ដាល​ឲ្យមាន​គ្រោះ​ថ្នាក់​ដល់​ស្លាប់​ ​បើ​ទោះ​បី​ជា​ត្រីទាំង​នោះ​ ត្រូវ​បាន​ចម្អិន​ឆ្អិន​ ​ឬ​ដាក់​ឲ្យ​កក​យ៉ាង​ណា​ក៏​ដោយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ ​ចេញ​នៅ​ថ្ងៃ​ទី​២៥​ ​ខែមករា​នេះ​ បាន​ឲ្យ​ដឹង​ថា​ ​នៅ​កម្ពុជាមាន​ត្រី​ក្រពត​ចំនួន​១០​ប្រភេទ​ ​ក្នុង​នោះ៣​ប្រភេទ​មាន​ជាតិ​ពុល​ ​ហើយ​ជាតិពុល​ទាំង​នោះ​មាន​កម្រិតខ្ពស់​នៅ​រដូវ​ពង​កូន​បន្ត​ពូជ​ ​ក្នុង​ខែ​កុម្ភៈ​ ​មីនា​ ​និង​ចន្លោះ​ខែ​កក្កដា​ ​ទៅ​ខែ​កញ្ញា។​ ​នៅ​ក្នុង​ពង និង​ស្ពែម​ ​(Sperm)​ ​របស់​ត្រីបី​ប្រភេទ​នោះ មាន​ជាតិ​ពុល​ខ្ពស់​ជាង​គេ​ ​បន្ទាប់​មក​គឺ​ថ្លើម​ ​ពោះវៀន​ ​ស្បែក​ ​និង​សាច់​របស់​ត្រី​ ​ហើយ​នៅ​ពេល​ជាតិ​ពុល​ទាំង​នោះ​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​របស់​មនុស្ស​ណា​ម្នាក់​ វា​អាច​បណ្ដាលឲ្យ​អ្នក​នោះ ស្លាប់​បាត់បង់​ជីវិត​បាន។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អំពី​ការបង្ការ​សុខភាព​បណ្តាល​មកពី​ការពុល​ដោយ​ការបរិភោគ​ត្រី​ក្រពត។ (រូបថត៖ ក្រសួង​សុខាភិបាល​កម្ពុជា)
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា អំពី​ការបង្ការ​សុខភាព​បណ្តាល​មកពី​ការពុល​ដោយ​ការបរិភោគ​ត្រី​ក្រពត។ (រូបថត៖ ក្រសួង​សុខាភិបាល​កម្ពុជា)

បើ​តាម​ក្រសួង​សុខាភិបាល​ ​ថ្មីៗ​នេះ​មាន​អ្នក​ពុល​ត្រី​ក្រពត​សរុបចំនួន​១០​នាក់​ ​នៅ​ខេត្ត​កោះកុង​ ​ក្នុង​នោះ​ម្នាក់​បាន​បាត់​បង់​ជីវិត​ ​និង​៩​នាក់​ផ្សេង​ទៀត​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

​សេចក្ដី​ប្រកាស​ព័ត៌មានដដែល​បញ្ជាក់​ថា​ ​រោគ​សញ្ញា​នៃ​ការ​ពុល​ត្រី​ក្រពត​ ​គឺ​លេច​ចេញក្នុង​រយៈពេល​ ​២០​នាទី​ ទៅ​២ម៉ោង​ ​បន្ទាប់ពីបាន​បរិភោគ។​ ​រោគសញ្ញា​ទាំង​នោះ​រួម​មាន​ ​រមាស់​ចាក់ៗ​នៅ​បបូរ​មាត់​ ​និង​មាត់​ ​បន្ទាប់​មក​មាន​អាការៈ​ឈឺក្បាល​ ​វិលមុខ​ ​រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ​ ​ពិបាក​និយាយ​ ​បាត់​លំនឹង​ដងខ្លួន​ ​ខ្សោយ​សាច់​ដុំ​ ​ខ្វិន​ ​ស្ពឹក​ចុង​ដៃ​ចុងជើង​ ​ក្អួត រាក​ ​ល្ហិតល្ហៃ​ ​រឹង​ថ្គាម​ ​ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់តែ​ម្ដង។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នោះបញ្ជាក់​ថា​អ្នក​ពុល​ត្រី​កំពត​ប្រភេទ​នេះ​ ត្រូវ​ប្រញាប់​ប្រញាល់ស្វែង​រក​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ ​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​បំផុត៕

XS
SM
MD
LG