ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល៖ ជនជាតិ​ចិន​ម្នាក់​មាន​ជំងឺ​កូវីដ១៩ ស្លាប់​នៅ​ភ្នំពេញ ខណៈ​រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន

ក្រសួង​សុខាភិបាល​នៅ​កម្ពុជា​បាន​ចេញ​សេក្តីប្រកាស​អំពី​ការ​រកឃើញ​ករណី​ឆ្លងមេរោគ​ហ្ស៊ីកា​លើ​បុរស​ម្នាក់​នៅ​ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី១៨ ខែ​វិច្ឆិកា តែ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទៀត​នៅ​ថ្ងៃ​ដដែល​បដិសេធ​ការ​រកឃើញ​នេះ។ (រូប​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល)

ក្រសួងសុខាភិបាល​ឲ្យដឹង​ថា​ ជនជាតិ​ម្នាក់​អាយុ​៣៤ឆ្នាំ ដែល​មាន​ជំងឺ​កូវីដ១៩​ បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​កំពុង​សម្រាក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ។ ប៉ុន្តែ​ក្រសួង​បញ្ជាក់​ថា ​ជនជាតិ​ចិន​នោះ​គឺ​ជា​អ្នក​ញៀន​ថ្នាំ​ម្នាក់ ហើយ​សារធាតុ​ញៀន​បានរើ​ឡើង​បណ្តាល​ឲ្យ​គាំង​បេះដូង​ស្លាប់។ នេះ​បើ​យោង​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​ដាក់​ជូន​ទៅ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​ជា​ការ​ជូន​ដំណឹង។

លិខិត​នោះ​បញ្ជាក់​ថា ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ឡាយ ប៊ីនស៊ាង (Lay Binxiang) អាយុ​៣៤ឆ្នាំ មក​ពី​ក្រុង​ហ៊្វូជាន ប្រទេស​ចិន​ បាន​ស្លាប់កាល​ពី​ម៉ោង​៩ព្រឹក ថ្ងៃ​ទី៤ ខែ​មីនា ​នៅ​មណ្ឌល​ព្យាបាល​ព្រែកព្នៅ រាជធានី​ភ្នំពេញ។

បើ​តាម​លិខិត​នោះ ជនជាតិ​ចិន​ដែល​បាន​ស្លាប់​នោះ​ បាន​ចូល​មក​ខេត្ត​ព្រះសីហនុកាល​ពី​ថ្ងៃ​ទី២៥ ​ខែ​តុលា ឆ្នាំ២០១៩។ ប៉ុន្តែ​លោក​បាន​ឆ្លង​ជំងឺ​កូវីដ១៩ កាល​ពី​ពេល​ថ្មីៗនេះ នៅ​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ​ ដែល​ការ​ឆ្លង​ភាគច្រើន​កើត​ឡើង​ក្នុង​ចំណោម​ជនជាតិ​ចិន។ លោក​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​កូវីដ១៩ កាល​ពី​ថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០២១ ហើយ​លទ្ធផល​តេស្ត​បង្ហាញ​ថា​វិជ្ជមាន។

ប៉ុន្តែ​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា ក្នុង​ខ្លួន​របស់​លោក ឡាយ ប៊ីនស៊ាង ​មាន​សារធាតុ​ញៀន ហើយ​លោកស្លាប់​ដោយសារ​«សភាព​រើ​មេ​ថ្នាំញៀន​ធ្ងន់ធ្ងរ​បណ្តាល​ឲ្យ​គាំង​បេះដូង​ស្លាប់​ភ្លាមៗ​តែ​ម្តង»។

លោកស្រី​ យក់​ សម្បត្តិ​ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ មាន​វត្តមាន​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ខណៈ​នាយករដ្ឋ​មន្ត្រី​កម្ពុជា ទទួល​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅភ្នំពេញ​ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន សុជាតា/​វីអូអេ)

លោកស្រី យក់ សម្បត្តិ អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល ប្រាប់​អ្នកសារព័ត៌មាន​ថា បុរស​ជនជាតិ​ចិន​នេះ​ស្លាប់​ដោយសារ​ប្រើប្រាស់​សារធាតុ​ញៀន​ហួស​កម្រិត មិន​មែន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ទេ។

លោកស្រី​បញ្ជាក់​ថា៖ «គាត់​មាន​កូវីដ​វិជ្ជមាន​ ប៉ុន្តែ​គាត់​ស្លាប់​ដោយសារ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​ហួស​កម្រិត»។

ក្រសួងសុខាភិបាល​ក៏​បាន​លើក​ឡើង​ថា បុរស​ជនជាតិ​ចិន​ដែល​ស្លាប់​នេះ​ គឺ​ជា​អ្នក​ជក់បារី​ច្រើន។

សព​របស់​លោក​ ត្រូវ​បាន​ដាក់​តម្ដល់​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។

នេះ​ជា​ករណី​ដំបូង ដែល​អ្នក​មាន​ជំងឺកូវីដ១៩​ ស្លាប់ ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​មក។

អ្នក​ឆ្លង​កូវីដ​១៩​សរុប​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៩០៩នាក់​ គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ២០២១​នេះ៕

XS
SM
MD
LG