ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ទីរ​សុខាភិបាល​មួយ​ចំនួន​នៅ​អាមេរិក​ស្នើ​ឲ្យ CDC កែប្រែ​វិធានការ​កាត់​បន្ថយ​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩


តង់​សម្រាប់​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ​២០២០។
តង់​សម្រាប់​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​ក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ​២០២០។

ស្ថាប័ន​សុខភាព​សាធារណៈ​នានា​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កំពុង​អំពាវនាវ​ឲ្យ​មជ្ឈមណ្ឌល​សម្រាប់​ការ​បង្ការ និង​គ្រប់គ្រង​ជំងឺ (CDC) របស់​សហរដ្ឋអាមេរិក កែប្រែ​ឲ្យ​ដូច​ដើម​វិញ​នូវ​ការ​ផ្លាស់ប្ដូរ​គោលការណ៍​ណែនាំ​ជា​សាធារណៈ​របស់​ខ្លួន​ស្ដី​ពី​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ កាល​ពី​ពេល​ថ្មីៗ​នេះ។

សមាគម Big Cities Health Coalition និង​សមាគម National Association of County and City Health Officials ដែល​តំណាង​ឲ្យ​មន្ទីរ​សុខាភិបាល​មូលដ្ឋាន​ចំនួន​រាប់​ពាន់ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​សុក្រ ទៅ​កាន់​ថ្នាក់ដឹកនាំ​មជ្ឈមណ្ឌល CDC និង​ក្រសួង​សុខាភិបាល ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​ទាំង​ពីរ​កែប្រែ​ការ​សម្រេច​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ឈប់​ការ​ធ្វើ​តេស្ត​លើ​អ្នកណា​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ១៩ ប៉ុន្តែ​មិនមាន​រោគសញ្ញា។

សមាគម​ទាំង​នោះ​បាន​ស្នើ​ឲ្យ​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ទាំង​ពីរ​នេះ​គោរព​ឡើង​វិញ​តាម​អនុសាសន៍​របស់​ខ្លួន​ដែល​ថា អ្នក​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ១៩ ត្រូវ​តែ​ធ្វើ​តេស្ត បើ​ទោះបីជា​ពួកគេ​គ្មាន​រោគសញ្ញា​ក៏​ដោយ។

រដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន ៣៣ មិន​អនុវត្ត​ទៅ​តាម​គោលការណ៍​ថ្មី​របស់ CDC ទេ ហើយ​នៅតែ​បន្ដ​ស្នើ​ឲ្យ​ធ្វើ​តេស្ត​លើ​អ្នក​ដែល​អាច​ឆ្លង​ជំងឺ​កូវីដ១៩ ទាំងអស់ មិន​ថា​ពួកគេ​មាន ឬ​គ្មាន​រោគសញ្ញា​នោះ​ទេ។ នេះ​បើ​យោង​តាម​ការ​វិភាគ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សាកលវិទ្យាល័យ Johns Hopkins រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ២៥ លាន​ករណី​នៅ​ទូទាំង​សាកលលោក។ សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជិត ៦ លាន ករណី ប្រេស៊ីល​មាន ៣ លាន ៨ សែន ករណី និង​ឥណ្ឌា​មាន ៣ លាន ៥ សែន​ករណី៕

XS
SM
MD
LG