ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហាម៉ាស់​និយាយ​ថា ​ខ្លួន​បាន​ជ្រើសរើស​លោក Yahya Sinwar​ ដែល​ជា​មេ​នៃ​ការវាយ​ប្រហារ​ថ្ងៃទី៧​ ខែតុលា ​ជា​មេដឹកនាំ​ថ្មី


រូបឯកសារ៖ លោក Yahya Sinwar ដឹកនាំ​ការប្រជុំ​ជាមួយ​មេដឹកនាំប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុងហ្កាហ្សា​កាលពីថ្ងៃទី​១៣ មេសា ឆ្នាំ២០២២។ (AP Photo/Adel Hana, File)
រូបឯកសារ៖ លោក Yahya Sinwar ដឹកនាំ​ការប្រជុំ​ជាមួយ​មេដឹកនាំប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុងហ្កាហ្សា​កាលពីថ្ងៃទី​១៣ មេសា ឆ្នាំ២០២២។ (AP Photo/Adel Hana, File)

ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស់និយាយ​ថា​ ពួកគេ​បាន​ជ្រើសរើស​លោក Yahya Sinwar​ មន្ត្រី​កំពូល​របស់ខ្លួន​នៅ​ហ្កាហ្សា ​ដែល​បានរៀបចំ​ការវាយ​ប្រហារ​កាលពី​ថ្ងៃទី ៧ ​ខែតុលា​ ក្នុង​ប្រទេស​អ៊ីស្រាអែល ​ជា​មេដឹកនាំ​ថ្មី​របស់​ខ្លួន។

ការជ្រើសរើស​លោក​ Sinwar ​ដែល​ជា​ឥស្សរជន​សម្ងាត់​ដែល​ដឹកនាំ​ក្រុមរឹងរូស​ក្នុង​ក្រុម​ហាម៉ាស់​ និង​ជិតស្និទ្ធ​នឹង​ប្រទេស​អ៊ីរ៉ង់​ គឺជា​ចំណាត់ការ​ដ៏​មានៈ​មួយ។

លោក Sinwar ​ស្ថិត​នៅ​លើ​គេ​បំផុត​នៃ​បញ្ជី​ជន​ដែល​ត្រូវ​សម្លាប់​របស់​អ៊ីស្រាអែល​ ខណៈដែល​ពួកគេព្យាយាម​បំផ្លាញ​ក្រុមហាម៉ាស់​ និង​ថ្នាក់​ដឹកនាំ​បន្ទាប់ពី​ការវាយប្រហារ​កាលពី​ថ្ងៃទី៧​ ខែតុលា។

លោកជំនួសលោក​ Ismail Haniyeh ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​ក្នុង​ការ​វាយ​ប្រហារ​ដែល​គេ​សន្មតថាធ្វើ​ឡើង​ដោយអ៊ីស្រាអែល។ មិនដូច​លោក​ Haniyeh​ ទេ​ ដែល​បាន​រស់នៅ​និរទេសខ្លួន​ក្នុង​ប្រទេស​កាតា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ លោក​ Sinwar​ នៅតែ​រស់នៅ​ក្នុងតំបន់​ហ្កាហ្សា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG