ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ធ្វើ​ឲ្យ​ប៉ូលិស៦​នាក់​នៅ​ក្រុង Philadelphia រងរបួស


មន្រ្តីប៉ូលិសប្រមូលផ្តុំនៅខាងក្រៅផ្ទះមួយ ស្របពេលដែលពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារមួយនៅក្រុង Philadelphia កាលពីថ្ងៃទីពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។
មន្រ្តីប៉ូលិសប្រមូលផ្តុំនៅខាងក្រៅផ្ទះមួយ ស្របពេលដែលពួកគេកំពុងស៊ើបអង្កេតការបាញ់ប្រហារមួយនៅក្រុង Philadelphia កាលពីថ្ងៃទីពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

មន្ត្រី​ប៉ូលិស​ពីរ​នាក់​បានជាប់​នៅ​ក្នុង​ផ្ទះ​នោះ​ជាមួយនឹង​ខ្មាន់​កាំភ្លើង​អស់រយៈពេល​ជាង ​៤​ម៉ោង​ មុន​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព។

ប៉ូលិស​នៅ​ក្នុង​ទីក្រុង Philadelphia នៃ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បាន​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​ប៉ូលិស ដែល​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ប៉ូលិស​ ៦​នាក់​រងរបួស​ដោយ​សារ​គ្រាប់​កាំភ្លើង ប៉ុន្តែ​មិន​គំរាមកំហែង​ដល់​អាយុ​ជីវិត​នោះ​ទេ។

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ថា បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់​ខ្លួន​ជនសង្ស័យ ប៉ូលិស​បាន​នាំគ្នា​ធ្វើ​ការ​បោស​សម្អាត​នៅ​ផ្ទះ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់ Nicetown នៃ​ទីក្រុង​នេះ ទីដែល​ខ្មាន់កាំភ្លើង​បាន​លាក់​ខ្លួន​ឯង។ ​

ស្ថានការណ៍​នេះ​បាន​ចាប់​ផ្ដើម​កើនឡើង​កាល​ពី​ថ្ងៃ​ពុធ នៅ​ពេល​ដែល​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ទៅ​កាន់​អាសយដ្ឋានផ្ទះ​នោះ​ជាមួយ​នឹង​ដីកា​ចាប់​ខ្លួន​មួយ​នៅ​ក្នុង​ដៃ។ ​

មន្ត្រី​ប៉ូលិស​ពីរ​នាក់​បានជាប់​នៅ​ក្នុង​ផ្ទះ​នោះ​ជាមួយនឹង​ខ្មាន់​កាំភ្លើង​អស់រយៈពេល​ជាង ​៤​ម៉ោង​ មុន​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព។

អាជ្ញាធរ​បាន​ព្យាយាម​និយាយ​ទាក់ទង​ជាមួយ​នឹង​ខ្មាន់ភ្លើង ដោយ​រួម​ទាំង​ព្យាយាម​ទូរសព្ទ​ទៅ​ជនសង្ស័យ​ផង​ដែរ ប៉ុន្តែ​ជនសង្ស័យ​មិន​បាន​និយាយ​អ្វី​ទេ ក្រោយ​ពី​លើក​ទូរស័ព្ទ។

អ្នក​នាំពាក្យ​ប៉ូលិស​បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ទាំង​៦​នាក់​ដែល​បាន​រងរបួស​ដោយសារ​គ្រាប់​កាំភ្លើង បាន​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ។ ការ​បាញ់​ប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​បិទ​សាកលវិទ្យាល័យ Temple University Health Sciences Center ដែល​នៅ​ក្បែរ​នោះ​ផង​ដែរ៕

XS
SM
MD
LG