ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជាន​ក្រិក​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​​បោះឆ្នោត​​ស្តី​ពី​លក្ខខណ្ឌ​ប្រាក់សង្គ្រោះ​​សេដ្ឋ​កិច្ច


ប្រជាជន​​បាន​តម្រង់​ជួរ​ដើម្បី​ដក​ប្រាក់​ពីម៉ាស៊ីន​​ធនាគារ​មួយ​នៅ​កណ្តាល​ក្រុង​ Athens។ ប្រជាជាន​ក្រិក​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​​បោះឆ្នោត​​ស្តី​ពី​លក្ខខណ្ឌ​ប្រាក់សង្គ្រោះ​​សេដ្ឋ​កិច្ច។
ប្រជាជន​​បាន​តម្រង់​ជួរ​ដើម្បី​ដក​ប្រាក់​ពីម៉ាស៊ីន​​ធនាគារ​មួយ​នៅ​កណ្តាល​ក្រុង​ Athens។ ប្រជាជាន​ក្រិក​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​​បោះឆ្នោត​​ស្តី​ពី​លក្ខខណ្ឌ​ប្រាក់សង្គ្រោះ​​សេដ្ឋ​កិច្ច។

ការ​ស្ទង់​មតិ​របស់​ក្រិកទំនង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះស្តីពី​សំណើរ​ប្រាក់​ជំនួយ​អឺរ៉ុប​ចង្អុល​បង្ហាញ​ថា ​ពួកគេមាន​ការ​បែង​ចែក​ជិត​ស្មើ​គ្នា​រវាង​អ្នក​បោះឆ្នោត​គាំទ្រ ​និង​អ្នក​បោះឆ្នោត​មិន​គាំទ្រ។

ការ​ស្ទង់​មតិ​មនុស្ស​ជិត​មួយ​ពាន់​នាក់​ ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន ALCO សម្រាប់​កាសែត Ethos ​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា​ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​កក្កដា ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លើយ​តប​ជាង​៤៤,៨​ភាគរយ និយាយ​ថា ពួកគេ​នឹង​បោះឆ្នោត​គាំទ្រ​ស្តី​ពី​លក្ខខណ្ឌ​ប្រាក់ស​ង្គ្រោះសេដ្ឋ​កិច្ច​ ​ខណៈ​ដែល​អ្នក​ឆ្លើយ​តប ៤៣,៨​ភាគ​រយ​នឹង​បោះ​ឆ្នោត​ប្រឆាំង ​ហើយ១១,៨​ភាគ​រយ​ទៀត​មិន​ទាន់​សម្រេច​ចិត្ត។

លោក Alexis Tsiprasនាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​ក្រិក កំពុង​ធ្វើយុទ្ធ​នាការ «បោះឆ្នោត​មិន​គាំទ្រ‍» ​ដោយ​និយាយ​ថា ​វា​នឹង​ផ្តល់​ឲ្យ​ក្រិក​នូវ​អំណាច​ក្នុង​ការ​ចរចា​នៅ​ថ្ងៃ​អនាគត​ជាមួយ​ម្ចាស់​បំណុល​អឺរ៉ុប។

លោក Yanis Varoufakisរដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញ​វត្ថុ ​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​នា​សប្តាហ៍​នេះ​ថា ប្រសិន​បើ​ពួក​អ្នក​បោះឆ្នោត​សុខ​ចិត្ត​ទទួល​យក​សំណើរ​ប្រាក់​សង្គ្រោះសេដ្ឋ​កិច្ច​របស់​ម្ចាស់បំណុល​សហ​ភាព​អឺរ៉ុប​រដ្ឋាភិបាល ​វា​ស្មើ​នឹង​ការ​ចាក​ចេញ​របស់​រដ្ឋាភិបាល ហើយ​លោក​ប្រហែល​នឹង​មិន​មែន​ជារដ្ឋ​មន្រ្តី​ក្រ​សួង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

​ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​ព្រមាន​ថា ​ការបោះឆ្នោត​ប្រជាមតិ​មិនគាំទ្រ​ប្រាក់​សង្គ្រោះ​សេដ្ឋកិច្ច​នឹង​បង្កើន​ការ​គាប​សង្កត់​ឲ្យ​ក្រិក​ក្លាយ​ជា​ប្រទេស​មុន​ដំបូង​ ដែល​នឹង​ចាក​ចេញ​ពី​តំបន់​ប្រើ​ប្រាស់​អឺរ៉ូ​ក្នុង​អំឡុង​ពេល​ប្រវត្តិសាស្រ្ត​រយៈ​ពេល​១៨​ឆ្នាំ​របស់​តំបន់​ប្រើ​ប្រាស់ប្រាក់​អឺរ៉ូ​ ដែល​មាន១៩​ប្រទេសជាសមាជិក​នោះ៕

XS
SM
MD
LG